ព័ត៌មានអន្តរជាតិ

សមាជិកសភាចិនថា ទីក្រុងប៉េកាំងដាក់ផែនការ បង្រួបបង្រួមកោះតៃវ៉ាន់ នៅលើផ្លូវអភិវឌ្ឍន៍លឿន

បរទេស៖ នៅមុនកិច្ចប្រជុំសភាជាតិរបស់ប្រទេសចិន, សភាប្រជាជនជាតិ នៅចុងសប្តាហ៍នេះ សមាជិកសភាចិនបានចង្អុលបង្ហាញថា ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ គឺជិតដល់កំពូលនៃរបៀបវារៈហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Li Yihu អនុប្រធាន សភាប្រជាជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃចន្ទថា “យុទ្ធសាស្ត្ររួមរបស់បក្ស [កុម្មុយនិស្ត] សម្រាប់ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ ក្នុងយុគសម័យថ្មី បានក្លាយទៅជាមូលដ្ឋាន ហើយគោលដៅជាយុទ្ធសាស្ត្រ និងការផ្តោតសំខាន់នៃបុព្វហេតុ បង្រួបបង្រួមនាពេលអនាគត ក៏មានភាពច្បាស់លាស់ផងដែរ” ។

លោក Li ដែលជាព្រឹទ្ធបុរសនៃ វិទ្យាស្ថានស្រាវជ្រាវតៃវ៉ាន់ នៅសាកលវិទ្យាល័យ Peking បានបន្ថែមថា “ដីគោកនឹងលើកកម្ពស់ ការបង្រួបបង្រួមជាតិឡើងវិញ នៅលើផ្លូវអភិវឌ្ឍន៍ដ៏ឆាប់រហ័ស” ។

លោក Li បានកត់សម្គាល់ថា ឆ្នាំ២០២២ គឺជាឆ្នាំ “វិសាមញ្ញ” សម្រាប់ឆ្លងកាត់ទំនាក់ទំនងដែលលំបាក ដែលនឹង “មានផលប៉ះពាល់ជាក់លាក់ លើទិសដៅអនាគត” នៃទំនាក់ទំនងនោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top