ព័ត៌មានអន្តរជាតិ

New Update៖ ចាប់ខ្លួនមេស្ថានីយ៍រថភ្លើង ក្រោយមានហេតុការណ៍រថភ្លើងបុកគ្នា បណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់

ក្រិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងថា មេស្ថានីយ៍រថភ្លើងនៅទីក្រុង របស់ប្រទេសក្រិក នៅជិតកន្លែងដែលរថភ្លើង២ បានបុកគ្នាកាលពីយប់ថ្ងៃអង្គារ ត្រូវបានចាប់ខ្លួន ។

យ៉ាងហោចណាស់មនុស្ស ៣៦នាក់ត្រូវបានស្លាប់ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបានបុកគ្នា ករណីនេះត្រូវបានគេគិតថា មានមនុស្សប្រហែល៣៥០នាក់ នៅក្នុងសេវាកម្មដឹកអ្នកដំណើរ ។

លោកប្រធានាធិបតីក្រិក បានហៅការបុកគ្នានេះថា ជា “សោកនាដកម្មដែលមិនអាចនឹកស្មានដល់” ហើយរយៈពេល៣ថ្ងៃ នៃការកាន់ទុក្ខជាតិត្រូវបាន ប្រកាសឡើងផងដែរ ។

ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក អ្នករស់រានមានជីវិតនៅកន្លែងកើតហេតុ ដែលរថភ្លើងបានធ្លាក់ចេញពី រត់នៅជិតទីក្រុង Larissa ។

ប្រធានសហជីពផ្លូវដែកបានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាមិនច្បាស់ថាអ្វីបណ្តាលឱ្យ មានករណីបុកគ្នា ដែលជាការសម្លាប់មនុស្សច្រើនបំផុត របស់ប្រទេសក្រិកក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top