ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាលោក Xi Jinping ចូលរួម ក្នុងពិធីបើកបវេសនកាល សាលានេះ?

នៅថ្ងៃទី ១ ខែមីនា លោក Xi Jinping មេដឹកនាំកំពូលរបស់ចិន បានចូលរួមក្នុងពិធីបើកបវេសនកាល ឆមាសថ្មី របស់សាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកប្រធានរដ្ឋ Xi បានថ្លែងថា សាលានេះដែលមានប្រវត្តិសាស្ត្រ ៩០ ឆ្នាំមានតម្លៃពិសេស ។ ដូច្នេះ តើសាលាមជ្ឈិមបក្សកុម្មុយនីស្តចិន ជាសាលាប្រភេទណា ? តើបណ្តុះបណ្តាលទេពកោសល្យ ប្រភេទណាសម្រាប់មជ្ឈិមបក្ស កុម្មុយនីស្តចិន? តើនិស្សិតរៀនមុខ វិជ្ជាអ្វីខ្លះនៅទីនេះ?
តើសាលាមជ្ឈិមបក្ស កុម្មុយនីស្តចិន ជាសាលាប្រភេទណា?

ពីមុនអតីតសាលាបក្ស នៃគណៈកម្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន គឺជាសាលាលទ្ធិកុម្មុយនីស្តម៉ាក្ស និយមដែលបង្កើតឡើង ដោយបក្សកុម្មុយនីស្តចិន កាលពីខែមីនាឆ្នាំ ១៩៣៣ ហើយសាលានេះ ត្រូវបានកែឈ្មោះទៅជាសាលាបក្ស នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅឆ្នាំ ១៩៣៥ ។ សព្វថ្ងៃនេះ ទំនួលខុសត្រូវចម្បង របស់សាលាបក្ស គឺបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់ និងថ្នាក់កណ្តាល របស់បក្សកុម្មុយនីស្តចិន កម្មាភិបាលវ័យក្មេង និងវ័យកណ្តាលដ៏ឆ្នើម អ្នកទទួលខុសត្រូវ នៃសហគ្រាសរដ្ឋសំខាន់ៗ លេខាបក្សស្រុក(ក្រុង)និងកម្មាភិបាល ជនជាតិភាគតិច ។ ទន្ទឹមនឹងនោះ សាលាបក្សក៏ជាស្ថាប័នសំខាន់ ដែលជំរុញ ការកសាងគំនិត និងទ្រឹស្តី របស់បក្សកុម្មុយនីស្តចិន ។
នៅពេលដែលគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២១ មានសមាជិកត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ បានរីកចម្រើនទៅជាគណបក្ស នយោបាយដ៏ធំបំផុត នៅលើពិភពលោក ដែលមានសមាជិកជាង ៩៦ លាននាក់ ។ នៅពេលសិក្សាស្រាវជ្រាវ អំពីបទពិសោធន៍ជោគជ័យ របស់គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បញ្ញាវន្តជាច្រើន នៅលើពិភពលោកសម្គាល់ថា ការបង្កើតសាលាបក្ស ការយកចិត្តទុកដាក់ ចំពោះការសិក្សានៅក្នុងបក្ស និងការបណ្តុះបណ្តាលកម្មាភិបាលបក្ស គឺជាអាថ៌កំបាំងមួយ នៃភាពជោគជ័យ របស់គណៈកម្មធិការមជ្ឈិមបក្ស កម្មុយនីស្តចិន ។

តើសាលាបក្សបណ្តុះបណ្តាល ទេពកោសល្យជនបែបណា?
នៅថ្ងៃទី ១ ខែមីនា ពេលដែលលោក Xi Jinping មេដឹកនាំកំពូលនៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិនបានអញ្ជើញ ចូលរួមកិច្ចប្រជុំ អបអរសាទរខួបលើកទី ៩០ នៃការបង្កើតសាលាបក្ស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងពិធីបើកបវេសនកាលឆមាសរដូវផ្ការីកឆ្នាំ ២០២៣ លោកបានគូសបញ្ជាក់ថា ត្រូវធ្វើការបែបនេះ “បក្សត្រូវការកម្មាភិបាលប្រភេទណា សាលាបក្សនឹងបណ្តុះបណ្តាល កម្មាភិបាលប្រភេទនោះ ។ តើបញ្ហាសំខាន់ៗអ្វី ដែលត្រូវសិក្សាស្រាវជ្រាវ និងដោះស្រាយនោះ សាលាបក្សនឹងព្យាយាមផ្តល់មតិយោបល់ លើវិស័យទាំងនោះ។” “សាលាបក្ស គឺជាសាលាដ៏សំខាន់ សម្រាប់ការអប់រំនិងបណ្តុះបណ្តាល កម្មាភិបាល ត្រូវតែដើរតួនាទីយ៉ាង សកម្មក្នុងការបណ្តុះបណ្តាល កម្មាភិបាលដែលមានភាពសក្តិសម សម្រាប់កិច្ចការសំខាន់ នៃការស្តារជាតិឡើងវិញ” ។
ក្នុងអំឡុងសម័យសង្រ្គាម សាលាបក្សនេះបានបណ្តុះបណ្តាលមេបញ្ជាការជាន់ខ្ពស់ដែលប្រើប្រាស់នូវទ្រឹស្តីបដិវត្តន៍ បន្ទាប់ពីប្រទេសចិនថ្មីបង្កើតឡើង សាលាបក្សនេះបានបណ្តុះបណ្តាលកម្មាភិបាល ជាន់ខ្ពស់ដែលដឹកនាំប្រជាជន ផ្លាស់ប្តូរមុខមាត់ក្រីក្រនិងទន់ខ្សោយរបស់ប្រទេសចិន ។ សព្វថ្ងៃ សាលាបក្សនេះកំពុងបណ្ដុះបណ្ដាល ធនធានមនុស្សរបស់ អ្នកកាន់អំណាចដែលដឹកនាំប្រជាជន កសាងប្រទេសសង្គមនិយមទំនើប ។

លោក Xi Jinping បានថ្លែងថា សាលាបក្សត្រូវបន្តវេន នូវសច្ចពិត នៃលទ្ធិម៉ាក្សនិយម បង្រៀនយុទ្ធសាស្ត្រអំពីការជំរុញ កំណែទម្រង់ ការអភិវឌ្ឍនិងស្ថិរភាព ហើយបកស្រាយនូវចម្ងល់ របស់សិស្សក្នុងការសិក្សានិង ការអនុវត្តរបស់ពួកគេ ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេស សង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជនគ្រប់ជ្រុងជ្រោយ ៕

To Top