គៀវ ៖ យោងតាមវិទ្យាស្ថាន សម្រាប់ការសិក្សាសង្គ្រាម (ISW) បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបំផ្លាញជាយុទ្ធសាស្ត្រនៅជិតទីក្រុង Bakhmut ដែលជាផ្នែកនៃការរៀបចំ សម្រាប់ការដកទ័ពចេញពីទីក្រុង ដែលកំពុងប្រយុទ្ធគ្នា។
របាយការណ៍របស់ ISW ដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃសុក្រ បង្ហាញថា អ៊ុយក្រែនកំពុងរំពឹងថា រុស្ស៊ីនឹងទទួលបានជោគជ័យ នៅក្នុងផែនការដ៏យូររបស់ខ្លួនក្នុងការដណ្តើម យកការតាំងទីលំនៅ នៅតំបន់ Donetsk ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៤ ដែលប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានអះអាងថា បានបញ្ចូលឧបសម្ព័ន្ធ សម្រាប់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។ ISW បានឲ្យដឹងថា អ៊ុយក្រែនកំពុងរៀបចំ សម្រាប់ “ការដកទ័ពប្រយុទ្ធ ដែលគ្រប់គ្រង” ។
របាយការណ៍បានឲ្យដឹងថា “រូបភាពភូមិសាស្ត្រ ដែលបានបង្ហោះនៅថ្ងៃទី០៣ ខែមីនា បញ្ជាក់ថា កងទ័ពអ៊ុយក្រែន បានបំផ្លាញស្ពានសំខាន់ៗ ចំនួនពីរនៅក្នុងតំបន់ Bakhmut – មួយឆ្លងកាត់ទន្លេ Bakhmutivka នៅភាគឦសានទីក្រុង Bakhmut និងមួយនៅតាមបណ្តោយផ្លូវ Khromove-Bakhmut ភាគខាងលិចនៃទីក្រុង Bakhmut” ។
ប្រភពបានឲ្យដឹងទៀតថា “ការបំផ្លិចបំផ្លាញស្ពានជា មុនទំនងជាសូចនាករមួយដែលថា ទាហានអ៊ុយក្រែនអាចស្វែងរកការរារាំងចលនារបស់រុស្ស៊ីនៅតំបន់ Bakhmut ភាគខាងកើត និងកំណត់ផ្លូវដែលមានសក្តានុពលឆ្ពោះទៅទិស ខាងលិចរបស់រុស្ស៊ីចេញពីទីក្រុង Bakhmut”៕
ប្រែសម្រួល ឈូក បូរ៉ា