បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattach al Sisi បានជួបពិភាក្សាជាមួយ នឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគែរ។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមេដឹកនាំទាំងពីរ បានព្រមព្រៀងក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការ រវាងគ្នានិងកិច្ចការងារដោះស្រាយបញ្ហាប្រឈមសំខាន់ ក៏ដូចជាការស្តារឡើងវិញ នៃសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ផងដែរ។
លោក Sisi បានធ្វើការកត់សំគាល់ចំពោះការគាំទ្រឥតងាករេ ចំពោះប្រទេសអ៊ីរ៉ាក់និងពលរដ្ឋរបស់អ៊ីរ៉ាក់ នៅគ្រប់កម្រិតជាពិសេសការប្រយុទ្ធប្រឆាំង ទៅនឹងសកម្មភាពភេវរកម្មនិងប្រយុទ្ធប្រឆាំង ដើម្ពីសន្តិសុខនិងស្ថេរភាពរបស់ប្រទេសទាំងពីរ។
លោក Sisi ក៏បានបន្តទៀតថា អេហ្ស៊ីបមានឆន្ទៈក្នុងការធ្វើពិពិធកម្ម និងដាក់ឱ្យដំណើរការក្នុងក្របខ័ណ្ឌផ្សេងៗ នៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាមួយអ៊ីរ៉ាក់ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ នៃយន្តការកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងចំណោមប្រទេសអេហ្ស៊ីប៕ ប្រែសម្រួល៖ស៊ុនលី