បរទេស៖ គិតមកដល់ថ្ងៃអង្គារម្សិលមិញនេះ ប្រទេសអ៊ុយក្រែន នៅតែបន្តធ្វើការបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធទៅនឹង ការវាយប្រហារទៅលើ បំពង់បង្ហូរហ្គាសធំបំផុត របស់រុស្សី Nord Stream ឡើយ កាលពីខែកញ្ញា កន្លងទៅ។
បំពង់បង្ហូរហ្គាសនេះ ដែលជាមធ្យោបាយផ្គត់ផ្គង់ហ្គាស យ៉ាងសំខាន់បំផុត ទៅកាន់ទ្វីបអឺរ៉ុប ហើយកន្លងមកមានមន្ត្រីភ្នាក់ងារសំងាត់ របស់អាមេរិកជាច្រើន បានអះអាងថាក្រុមអ្នកគាំទ្រអ៊ុយក្រែន គឺជាអ្នកដែលស្ថិតនៅពីក្រោយ ការវាយប្រហារលើកនេះ។
នៅក្នុងរបាយការណ៍ផ្សេងគ្នាផងដែរ ដែលចេញផ្សាយ ដោយសារព័ត៌មានអាល្លឺម៉ង់ បានបង្ហាញថាក្រុមអ្នកស៊ើបអង្កេត បានជឿជាក់ថាពួកគេកំណត់ បានថាក្រុមអ្នកដែលបានបំផ្ទុះ បំពង់បង្ហូរហ្គាស បានប្រើប្រាស់ទូកផ្ទុក ទៅដល់គ្រឿងផ្ទុះដើម្បីវាយប្រហារ។
រំលឹកដែរថារុស្សី បានប្រកាសបិទការផ្គត់ផ្គង់ហ្គាស តាមរយៈបំពង់បង្ហូរនេះតាំងតែពីមុនហេតុការណ៍ ផ្ទុះមកម្ល៉េះ ហើយក្នុងនោះបំពង់បង្ហូរទី១ឬ Nord Stream 1 ត្រូវបានបិទតាំងតែពីខែសីហា ឆ្នាំទៅ ដោយអះអាង ដើម្បីជួសជុលខណៈដែល Nord Stream 2 នៅមិនទាន់បើកឲ្យដំណើរការ ប្រើប្រាស់នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី