ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មរុស្ស៊ី និងអឺរ៉ុបបន្តកំណើន ២,៣ភាគរយ កាលពីឆ្នាំ២០២២

បរទេស៖ RIA Novosti បានធ្វើការរាយការណ៍ចំណូល ពាណិជ្ជកម្មតាមរយៈទិន្នន័យ ដែលប្រមូលបានពី Eurostat បានបង្ហាញថា មានការកើនឡើងរវាងភាគីរុស្សី និងអឺរ៉ុបដល់ទៅ ២,៣ភាគរយ កាលពីឆ្នាំ២០២២។

ការនាំចេញទំនិញពីប្រទេសរុស្សី ទៅកាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំកន្លងទៅ នេះមានការកើនឡើងប្រហែល មួយភាគបួនទៅដល់ ២០៣,៤ពាន់លានអឺរ៉ូ ដែលស្ថិតមានចំនួនតិចជាងបន្តិច កាលពីចំណូលពាណិជ្ជកម្មច្រើនបំផុត ក្នុងតួលេខកំណត់ត្រាកាលពីឆ្នាំ២០១២ ប្រមាណជា ២៣០លានដុល្លារ។

ទោះបីជាយ៉ាងណាក្តីកាំនចេញពីអឺរ៉ុប មកកាន់ប្រទេសរុស្សីបែរជា មានការធ្លាក់ចុះដល់ទៅ ៣៨ភាគរយមកត្រឹមតែ ៥៥,២ពាន់លានអឺរ៉ូ គឺជាទំហំដែលមានកម្រិតទាបបំផុត គិតចាប់តាំងតែពីឆ្នាំ២០០៥។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថាគិតចាប់តាំងតែពី ប្រតិបត្តិការយោធាពិសេស ដែលធ្វើឡើងដោយប្រទេសរុស្សី ទៅលើប្រទេសអ៊ុយក្រែនមកអឺរ៉ុប បានធ្វើការដាក់ទណ្ឌកម្មកញ្ចប់ជាច្រើន ទៅលើរដ្ឋាភិបាលទីក្រុងមូស្គុ ដែលជាលទ្ធផលទំនាក់ទំនងពាណិជ្ជកម្ម រវាងភាគីទាំងពីរមានភាពលំបាក ប៉ុន្តែលំហពាណិជ្ជកម្មហាក់ដូចជា មិនបានរីងស្ងួតទាំងស្រុងនោះឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top