ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន និងប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យបន្តគំនិតផ្តួច ផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ច បានអំពាវនាវឱ្យមានការពន្យារពេល នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលផុតកំណត់នៅថ្ងៃទី១៨ ខែមីនា។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Guterres ក្នុងទីក្រុង គៀវ លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃ គំនិតផ្តួចផ្តើម សម្រាប់សន្តិសុខស្បៀងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិហួ។

លោក ហ្សេឡិនស្គី បានលើកឡើងថា “ការបន្តនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបន្ទាប់ពីថ្ងៃទី១៨ ខែមីនា គឺជាការ ចាំបាច់ សម្រាប់ពិភពលោកទាំងមូល” ។សម្រាប់ផ្នែករបស់លោកវិញ លោក Guterres បានឲ្យដឹងថា គ្រាប់ធញ្ញជាតិ ប្រហែល ២ លានតោនត្រូវបាននាំចេញក្រោមគំនិតផ្តួចផ្តើម ដែលជួយកាត់បន្ថយតម្លៃស្បៀងអាហារពិភពលោក។

លោក Guterres បានលើកឡើងថា “ខ្ញុំចង់កត់សម្គាល់ពីសារៈ សំខាន់ខ្លាំងនៃការបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រ ខ្មៅ” ។ នៅថ្ងៃទី២ ២ខែកក្កដា ឆ្នាំ ២០២២ រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែក មួយនៅអ៊ីស្តង់ ប៊ុល ជាមួយ តួកគី និងអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន និងរុស្ស៊ីនាំចេញគ្រាប់ធញ្ញជាតិ និងជី ដើម្បីធានា ការផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះនឹងត្រូវផុតកំណត់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានបន្តរយៈពេល ១២០ថ្ងៃទៀត។ លោក Guterres បានអំពាវនាវម្តងហើយម្តងទៀត សម្រាប់ការបន្តកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top