ព័ត៌មានអន្តរជាតិ

វៀតណាម បន្តបណ្តេញមន្រ្តីមូលដ្ឋានចេញពីបក្ស ក្រោយរកឃើញកំហុស បង្កកំហឹងសាធារណៈ

ហាណូយ៖ លេខាធិការដ្ឋាននៃ គណៈកម្មាធិការមជ្ឈិមបក្ស កាលពីថ្ងៃអង្គារបានចេញវិធានការ ដាក់វិន័យដល់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ស្រុកជាច្រើននៅខេត្ត Bắc Ninh និង Hòa Binh។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោមអធិបតីភាពលេខាបក្ស លោក ង្វៀន ភូទ្រុង កិច្ចប្រជុំបានពិនិត្យការ រំលោភបំពានដោយលោក Nguyễn Xuân Thanh លេខាបក្សខេត្ត Bắc Ninh និងជាប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត លោក Nguyễn Văn Hải អតីតលេខាបក្ស និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ Bắc Ninh និងលោក Hà Công Thẻ អតីតលេខាបក្សស្រុក Mai Châu និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hòa Binh។

បន្ទាប់ពីការស៊ើបអង្កេតរបស់ គណៈកម្មាធិការអធិការកិច្ចមជ្ឈិម ក្រុមប្រឹក្សាលេខាធិការបានសន្និដ្ឋានថា មេដឹកនាំមូលដ្ឋានទាំងនេះ បានបង្ហាញពីភាពដែលធ្វើឱ្យខូចតម្លៃ សីលធម៌ និងរបៀបរស់នៅ ក៏ដូចជាការរំលោភលើបទប្បញ្ញត្តិ ស្តីពីអ្វីដែលសមាជិកគណបក្ស មិនត្រូវបានអនុញ្ញាតឱ្យធ្វើ។

មន្រ្តីទាំងនោះក៏បានរំលោភ លើបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី និងទ្រព្យសម្បត្តិ ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ និងកំហឹងសាធារណៈ ប៉ះពាល់អវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់ ស្ថាប័នគ្រប់គ្រងរបស់បក្ស និងរដ្ឋ។

ដោយផ្អែកលើបទប្បញ្ញត្តិរបស់បក្ស ក៏ដូចជាលក្ខណៈ និងផលវិបាកនៃអំពើខុសឆ្គងរបស់ពួកគេ លោក Nguyễn Xuân Thanh, Nguyễn Văn Hải និង លោក Hà Công ត្រូវបានបណ្តេញចេញពីបក្ស៕

ប្រែសម្រួលៈ ណៃ តុលា

To Top