ព័ត៌មានអន្តរជាតិ

Update ៖ យន្តហោះវាយប្រហារ ដែនអាកាសរបស់រុស្ស៊ី វាយលុកទៅលើទីក្រុង ជាច្រើននៅទូទំាង ប្រទេសអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីអ៊ុយក្រែន បានថ្លែងថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារ ដោយមីស៊ីលជាបន្តបន្ទាប់នៅទូទាំង ប្រទេសអ៊ុយក្រែន ដោយបានវាយប្រហារ ទៅលើអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង Kharkiv និង Odesa ។

ប្រធានតំបន់បានលើកឡើងថា ការវាយប្រហារបានបណ្តាល ឲ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់ជាច្រើន ។

អភិបាលក្រុង Maksym Marchenko បានថ្លែងថា ការវាយប្រហារដោយមីស៊ីល ជាទ្រង់ទ្រាយធំបានវាយប្រហារ រោងចក្រថាមពលមួយនៅក្នុង ទីក្រុងកំពង់ផែ Odesa ដោយបង្កឱ្យមានការដាច់ចរន្តអគ្គិសនី ។

លោកបានលើកឡើងទៀតថា តំបន់លំនៅឋានក៏ត្រូវបានរងការប៉ះទង្គិចដែរ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។

លោក Oleg Synegubov ប្រធានរដ្ឋបាលក្នុងតំបន់របស់ Kharkov បានលើកឡើងថា “ការវាយប្រហារប្រហែល១៥នាទី” បានវាយប្រហារទីក្រុង និងតំបន់ ដោយមាន “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ” និងអគារលំនៅដ្ឋានជាគោលដៅ ។

ចំពោះការវាយប្រហារបន្ថែមទៀតត្រូវបានរាយការណ៍នៅក្នុងទីក្រុងភាគខាងកើត Dnipro និងតំបន់ផ្សេងទៀត ៕

To Top