ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អនុញ្ញាតដោយប្រយោល ផ្គត់ផ្គង់អាវុធ ឲ្យអ៊ុយក្រែន តាមរយៈប៉ូឡូញ

បរទេស៖យោងតាមការអះអាងដោយមន្ត្រីជាន់ខ្ពស់នៃការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងសេអ៊ូលពិតជាបានអនុញ្ញាតិឲ្យប៉ូឡូញក្នុងការបញ្ជូនកាំភ្លើងធំបំពាក់រថក្រោះប្រភេទ AHS Krab ដែលផលិតនៅកូរ៉េនោះទៅឲ្យអ៊ុយក្រែនកាលពីឆ្នាំទៅ។

កាំភ្លើងធំសម្រាប់បំពាក់នៅលើរថក្រោះដែលមានឈ្មោះថា Krab នេះគឺជាផលិតផលដែលអភិវឌ្ឍនៅប៉ូឡូញប៉ុន្តែម៉ូដេលចុងក្រោយរបស់វាគឺអាចប្រើប្រាស់បានជាមួយនឹងចំណែកមួយនៃកាំភ្លើងធំរបស់កូរ៉េខាងត្បូងគឺ K9 Howitzer ។

កន្លងមកអ៊ុយក្រែនតែងតែត្រូវបានគេមើលឃើញថាបានប្រើប្រាស់កាំភ្លើងធំទំហំ 155mm នេះក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកងកម្លាំងរបស់រុស្សីនៅតាមទីតាំងសមរភូមិជាច្រើន។

រំលឹកដែរថាកាលពីខែកក្កដាកន្លងទៅរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងវ៉ាសស្សបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យប៉ូឡូញក្នុងការបញ្ជាទិញរថក្រោះប្រមាណជាជិត១០០០គ្រឿងនិងកាំភ្លើងធំប្រភេទនេះប្រមាណជា៦០០ដើមព្រមទាំងយន្តហោះចម្បាំងមួយចំនួនផង។

កាលពីគ្រានោះមន្ត្រីរបស់កូរ៉េខាងត្បូងបានអះអាងគោលបំណងនៃកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីក្នុងគោលបំណងពង្រឹងវិស័យការពារជាតិរបស់ប្រទេសប៉ូឡូញ៕ ប្រែសម្រួល៖ស៊ុនលី

To Top