បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញនិងប្រទេសស្លូវ៉ាគី បានព្រមព្រៀងគ្នា ក្នុងការផ្តល់ឲ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង ផលិតនៅសម័យសូវៀត MiG-29 ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសស្លូវ៉ាគីលោក Jaro Nad កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញនេះពោលគឺមុនមួយថ្ងៃនៃការប្រកាសដោយលោកប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលលោកបានបញ្ជាក់យន្តហោះ MiG-29 ទាំងអស់នៅក្នុងស្តុកនឹងត្រូវប្រគល់ឲ្យអ៊ុយក្រែន។
នៅក្នុងការបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក លោក Nad បានបន្តទៀតដែរថាក្រុមមន្ត្រីរដ្ឋាភិបាលប៉ូឡូញបានទាក់ទង ដោយផ្ទាល់មកលោក នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអឺរ៉ុប មួយ កាលពីថ្ងៃពុធនៅក្នុងប្រទេសស៊ុយអែត ដើម្បីសម្រេចកិច្ចការងា រនេះរួមគ្នា។
លោកប្រធានាធិបតី Duda បានថ្លែងថាប្រទេសរបស់លោក បានឈរលើជំហរួចរាល់ហើយ ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង ទាំងនោះឲ្យទៅអ៊ុយក្រែន។
គួរឲ្យដឹងដែរថាកងកម្លាំងទ័ពអាកាស ប៉ូឡូញ បច្ចុប្បន្នមានយន្តហោះចម្បាំង MiG-29 សរុបចំនួន២៩គ្រឿងខណៈដែលប្រទេសស្លូវ៉ាគីមានយន្តហោះប្រភេទនេះសរុបក្នុងស្តុកចំនួន១២គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី