ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអេហ្ស៊ីប និងរុស្សី ពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបង្កើនចំណងទំនាក់ទំនង​

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងសមភាគី លោកប្រធានាធិបតីរុស្សី Vladimir Putin តាមទូរស័ព្ទ។

ការពិភាក្សាគ្នាដែលធ្វើឡើង ត្រូវបានគេមើលឃើញថា គឺដើម្បីអាចបង្កើនចំណងទំនាក់ទំនងទ្វេភាគីផង និងនៅក្នុងតំបន់ផង ព្រមទាំងប្រធានបទផ្សេងទៀត ពាក់ព័ន្ធទៅនឹងបញ្ហារបស់អន្តរជាតិផងដែរ។

ប្រធានាធិបតីនៃប្រទេសទាំងពីរបានធ្វើការសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងស្ថេរភាពរបស់តំបន់មជ្ឈឹមបូព៍ាឡើងវិញ និងក៏ដូចជាការស្វែងរកនូវដំណោះស្រា ចំពោះបញ្ហាក្នុងតំបន់។

ក្រៅពីនោះភាគីទាំងពីរក៏បានពិភាក្សាគ្នា ទៅលើបញ្ហាផ្សេងៗ ដែលចាំបាច់ដូចជាវិបត្តិសកល ដែលកំពុងតែបន្តកើតឡើង ជាពិសេសគឺបញ្ហាវិបត្តិម្ហូបអាហារតែម្តង ខណៈដែលកិច្ចពិភាក្សាគ្នានេះផងដែរ ត្រូវបានធ្វើឡើងនៅចំពេលនៃគម្រប់ខួប លើកទី៨០ នៃចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី

To Top