ព្រុចសែល ៖ ប្លុកយោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំណាងប្រទេសស៊ុយអែត ហ្វាំងឡង់ និងតួកគី បានជួបពិភាក្សាគ្នា នៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព លើការបំពេញលក្ខខណ្ឌរបស់តួកគី សម្រាប់ការ យល់ព្រមឱ្យប្រទេស Nordic ចូលជាសមាជិកនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។
ប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីឆ្នាំមុនបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់ ពីសមាជិកអង្គការណាតូ គឺតួកគី ក្រោមហេតុផលថា ប្រទេសទាំងពីរមានកំពង់ផែសមាជិក នៃគណបក្សពលករឃឺដ (PKK) ដែលចាត់ទុកថា ជាក្រុមភេរវករដោយទីក្រុងអង់ការ៉ា ។
ការចូលជាសមាជិកត្រូវការ កិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ដោយសមាជិកទាំងអស់ នៃអង្គការណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការណាតូ “អ្នកចូលរួមបានស្វាគមន៍ ចំពោះវឌ្ឍនភាព ដែលត្រូវបានធ្វើឡើង” លើកិច្ចព្រមព្រៀងបីផ្លូវមួយហៅថា អនុស្សរណៈត្រីភាគី ដែលបានធ្វើឡើងកាលពីឆ្នាំមុន នៅទីក្រុងម៉ាឌ្រីដ ក្នុងគោលបំណងបំពេញ ការត្អូញត្អែររបស់ទួរគីយ៉េ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកចូលរួមក៏បានយល់ស្របថា ការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័ស សម្រាប់ទាំងហ្វាំងឡង់ និងស៊ុយអែត នឹងក្លាយជាចំណាប់អារម្មណ៍ របស់អង្គការណាតូ ហើយថាសមាជិកភាព របស់ពួកគេនឹងពង្រឹងប្លុកនេះ ។
អគ្គលេខាធិការ លោក Jens Stoltenberg បានឲ្យដឹងថា “ហ្វាំងឡង់ និងស៊ុយអែត បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយ កង្វល់សន្តិសុខតួកគីស្របច្បាប់ ។ ឥឡូវនេះវាដល់ពេល សម្រាប់សម្ព័ន្ធមិត្តទាំងអស់ ដើម្បីបញ្ចប់ដំណើរការ ផ្តល់សច្ចាប័ន ហើយស្វាគមន៍ហ្វាំងឡង់ និងស៊ុយអែត ជាសមាជិកពេញ លេញនៃសម្ព័ន្ធភាពនៅមុនកិច្ចប្រជុំ កំពូលណាតូនៅទីក្រុងវីលនីស” ។
ដូចដែលបានព្រមព្រៀង គ្នាក្នុងអនុស្សរណៈនេះ នឹងមិនមានការរឹតបន្តឹងការនាំ ចេញអាវុធណាមួយរវាងភាគីឡើយ។ ពួកគេត្រូវការពង្រឹងកិច្ច សហប្រតិបត្តិការប្រឆាំង ភេរវកម្មយ៉ាងសំខាន់ ហើយឥឡូវនេះស៊ុយអែតកំពុងស្ថិតក្នុងដំណើរការរឹតបន្តឹងច្បាប់ ប្រឆាំងភេរវកម្ម រួមទាំងប្រឆាំងនឹង PKK ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា