ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចំនួន ១៤៤ នៃប្រទេសឡាតវី លីទុយអានី និងអេស្តូនី ត្រូវបានហាមឃាត់មិន ឱ្យចូលប្រទេសរុស្ស៊ីឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដែលបានជាប់ក្នុងបញ្ជីខ្មៅថ្មី គឺជារដ្ឋមន្ត្រី សមាជិកសភា ឥស្សរជនសាធារណៈ និងអ្នកកាសែតនៃប្រទេសទាំងបី ដោយមិនបង្ហាញឈ្មោះរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់បម្រាមធ្វើដំណើរ ជាការឆ្លើយតបទៅនឹង “ការបញ្ចុះបញ្ចូលយ៉ាងសកម្ម ដោយរដ្ឋបាល់ទិក នៃទណ្ឌកម្ម និងវិធានការផ្សេងទៀតប្រឆាំងនឹងរុស្ស៊ី ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងញុះញង់មនោសញ្ចេតនាបង្កហេតុ”៕