ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួន

បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់មួយរូបបាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងធ្វើការកែលម្អកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយសន្យាថានឹងពង្រឹងឃ្លាំងអាវុធរបស់អាមេរិកនៅលើដី លើអាកាស និងនៅសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាព “ទុច្ចរិត” របស់កូរ៉េខាងជើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ Anthony Cotton របស់កងទ័ពអាកាសបាននិយាយអំពីតម្រូវការក្នុងការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបនឹង “បញ្ហាប្រឈម” ពីទីក្រុងព្យុងយ៉ាង និងរដ្ឋគូប្រជែងផ្សេងទៀត។

លោកបាននិយាយថា “កូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះមីស៊ីលជាច្រើនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២២ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលហៅថា KN-28 ដែលបញ្ជាក់ថា បញ្ហាប្រឈមផ្នែកសន្តិសុខនៅតែបន្តកើនឡើង”។ លោកបន្តថា “ដើម្បីធានាបាននូវសមត្ថភាពបន្តរបស់យើងក្នុងការបម្រើជាមូលដ្ឋានគ្រឹះនៃការរារាំងរួមបញ្ចូលគ្នា យើងកំពុងប្រមូលឡើងវិញនូវរាល់នុយក្លេអ៊ែរ និងប្រព័ន្ធគ្រប់គ្រងការបញ្ជា និងទំនាក់ទំនងនុយក្លេអ៊ែរ”។

‘triad’ សំដៅលើវិធីសាស្រ្តចម្បងចំនួនបីនៃការចែកចាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក រួមទាំងមីស៊ីលនៅក្រោមដី យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ និងនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top