ព័ត៌មានអន្តរជាតិ

អង្គការផ្តល់គំនិត ដែលស្និតនឹងកងកម្លាំងរបស់ចិន ព្យាករណ៍ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបញ្ចប់នៅឆ្នាំ២០២៣នេះ

បរទេស៖ កាសែត Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលចិនថា អង្គការ think tank (ផ្តល់គំនិត) របស់ចិនដែលជិតស្និទ្ធនឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានព្យាករណ៍ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅមុនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ។ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកការវាយតម្លៃនេះថាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីព្យាយាមទទួលយកតួនាទីជាអ្នកសម្រុះសម្រួលក្នុងការប្រឈមមុខមុននឹងបញ្ចប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយតម្លៃនេះត្រូវបានចេញដោយ Academy of Military Sciences (AMS) ដែលជាក្រុមអ្នកផ្តល់គំនិតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលរាយការណ៍ដោយផ្ទាល់ទៅកងទ័ពរំដោះប្រជាជនចិន ហើយតែងតែចេញអនុសាសន៍ដល់ស្ថាប័នធ្វើការសម្រេចចិត្តយោធាកំពូលរបស់ប្រទេសចិន។ Nikkei បានផ្សាយថា AMS បានចេញការវាយតម្លៃរបស់ខ្លួនអំពីជម្លោះនៅដើមខែធ្នូ។ កាសែតបានបន្ថែមថា ទស្សនៈរបស់ក្រុមអ្នកគិតដែលថា ការបញ្ចប់អរិភាពទំនងជាជិតមកដល់ហើយ បានជំរុញឱ្យទីក្រុងប៉េកាំងបញ្ចេញតួនាទីសកម្មជាងមុនក្នុងការស្វែងរកដំណោះស្រាយ។

ការព្យាករណ៍របស់ AMS ផ្អែកលើការក្លែងធ្វើផ្នែកយោធានៃជម្លោះដែលកំពុងបន្តបានស្នើថា វានឹង “ខិតជិតដល់រដូវក្តៅឆ្នាំ ២០២៣” ដោយរុស្ស៊ី “មានប្រៀបលើ ។ Nikkei បានអះអាងដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលចិន។ ក្រុមអ្នកផ្តល់គំនិតទាំងនោះជឿជាក់ថា សេដ្ឋកិច្ចទាំងរុស្ស៊ី និងអ៊ុយក្រែន នឹងមានសម្ពាធយ៉ាងលំបាកក្នុងការរក្សាអរិភាពកាលពីរដូវក្តៅកន្លងមក។

កាសែត Nikkei បានអះអាងទៀតថា ការវិភាគរបស់ AMS បានជំរុញទីក្រុងប៉េកាំងឱ្យចេញមកនូវសំណើសន្តិភាព ហើយជាមួយនឹងគំនិតផ្តួចផ្តើមនេះ ប្រទេសចិនបានស្វែងរកការស្តារទំនាក់ទំនងជាមួយអឺរ៉ុបឡើងវិញ ដើម្បីធានាឱ្យមានលំហូរនៃការវិនិយោគ និងបច្ចេកវិទ្យាបន្តដល់សេដ្ឋកិច្ចចិន។ កាសែតនោះបានស្នើថា គោលដៅមួយទៀតរបស់ក្រុងប៉េកាំងគឺរក្សាទំនាក់ទំនងមិត្តភាពជាមួយក្រុងគៀវ៕ប្រែសម្រួលៈ ណៃ តុលា

To Top