ព័ត៌មានអន្តរជាតិ

ការ​គំរាម​កំហែង​​ ដោយ​កាំជ្រួច​មីស៊ីលរបស់​រុស្ស៊ី ចំពោះ​អាមេរិក​ បាន​វិវត្តន៍គួរឧ្យកត់សម្គាល់

គៀវ៖ ប្រធានវិទ្យាស្ថានសិក្សាដែនសមុទ្ររុស្ស៊ី (RMSI) បានប្រាប់កាសែត Newsweek ឲ្យដឹងថា ការគំរាមកំហែងមីស៊ីលរបស់រុស្ស៊ី ចំពោះសហរដ្ឋអាមេរិក បានវិវត្តន៍យ៉ាងខ្លាំង ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។

លោក Michael Petersen នាយកស្ថាបនិករបស់ RMSI និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ Naval War College របស់សហរដ្ឋអាមេរិក កំពុងធ្វើការប្រៀបធៀប រវាងប្រភេទនៃការដាក់ពង្រាយ នាវាមុជទឹករបស់រុស្ស៊ី ដែលបានឃើញនៅពេលនេះ និងជាច្រើនទសវត្សរ៍ មុនក្នុងអំឡុងសង្គ្រាមត្រជាក់។

កងទ័ពជើងទឹករបស់រុស្ស៊ី បានឆ្លងកាត់ការជួសជុលទ្រង់ទ្រាយធំ និងជំរុញទំនើបកម្មចាប់តាំងពីការដួលរលំ នៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ នៅពេលដែលវាត្រូវបានបង្ខំ ឱ្យបោះបង់ចោលនាវាថ្មីៗជាច្រើន។

យោងតាមគំនិតផ្តួចផ្តើមការគំរាមកំហែង នុយក្លេអ៊ែរមិនរកប្រាក់ចំណេញ ប្រទេសរុស្ស៊ីបញ្ជាឱ្យកងនាវាមុជទឹកធំបំផុតមួយក្នុងពិភពលោក ដោយមាននាវាប៉ាន់ស្មានចំនួន ៥៨ រួមទាំងនាវាមុជទឹកនុយក្លេអ៊ែរ ១១គ្រឿង ដែលវាចាត់ទុកថា ជាធាតុផ្សំនៃការរារាំងយុទ្ធសាស្ត្ររបស់ខ្លួន។

លោក Petersen បានប្រាប់កាសែត Newsweek ថា ការគំរាមកំហែងដល់សហរដ្ឋអាមេរិក ឥឡូវនេះបានផ្លាស់ប្តូរពីការគំរាមកំហែង ដោយមីស៊ីលផ្លោងទៅជា ការគំរាមកំហែងដោយមីស៊ីលឆ្លងទ្វីប។

លោកបានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃសង្រ្គាមត្រជាក់ ដែលចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងរហូតដល់ពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៨០ សហភាពសូវៀត បានកំពុងបញ្ជូននាវាមុជទឹកមីស៊ីលផ្លោង ដែលដើរដោយថាមពលនុយក្លេអ៊ែរ ជាទៀងទាត់ទៅល្បាតនៅឆ្នេរសមុទ្រភាគខាងកើត និងខាងលិចនៃសហរដ្ឋអាមេរិក។ បន្ទាប់មក ទីតាំងល្បាតទាំងនោះ បានផ្លាស់ប្តូរទៅតាមពេលវេលា ដោយសារបច្ចេកវិទ្យាសង្គ្រាម ក្រោមសមុទ្រមានភាពប្រសើរឡើង និងនៅពេលដែលបច្ចេកវិទ្យានាវាមុជទឹក មានភាពប្រសើរឡើង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top