ព័ត៌មានអន្តរជាតិ

លោកស្រី ​Liu Xin អ្នកសារព័ត៌មាន CGTN យកសម្ភាសន៍ដោយផ្តាច់មុខ ជាមួយលោក Seymour Hersh អ្នកទម្លាយពីហេតុការណ៍ បំផ្ទុះបំពងបង្ហូរឧស្ម័នធម្មជាតិ North Stream

នៅដើមខែកុម្ភៈ លោក Seymour Hersh អ្នកសារព័ត៌មានឯករាជ្យល្បីឈ្មោះ របស់អាមេរិក បានប្រកាសពីលទ្ធផលពិនិត្យអង្កេតរបស់ខ្លួន ដោយបានលាតត្រដាងថា បំពងបង្ហូរឧស្ម័នធម្មជាតិ North Stream គឺបំផ្លាញដោយសម្ងាត់ ដោយស្ថាប័នការណ៍សម្ងាត់ និងកងទ័ពអាមេរិក។

ចំណែកប្រព័ន្ធសារព័ត៌មានលោកខាងលិច បែរជាបាត់មាត់ឈឹង ចំពោះរឿងនេះ។ ក៏ប៉ុន្តែ នៅថ្ងៃទី ៧ ខែមីនា «សារព័ត៌មានញូវយ៉កថែមស៍»របស់អាមេរិក «កាសែតឌឺថែមស៍» របស់អង់គ្លេស និងប្រព័ន្ធសារព័ត៌មានជាច្រើន របស់អាល្លឺម៉ង់ ស្រាប់តែផ្សព្វផ្សាយថា គឺសមាគមស្នីទ្ធស្នាលនឹងអ៊ុយក្រែនមួយ បានបង្កើតហេតុការណ៍ បំផ្ទុះបំពងបង្ហូរឧស្ម័នធម្មជាតិ North Stream។

ប្រឈមមុខនឹងការផ្សាព្វផ្សាយបែបនេះ របស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ពេលផ្តល់បទសម្ភាសន៍ ពិសេសពីលោកស្រី Liu Xin ពិធីការនីនៃ CGTN លោក Seymour Hersh បានលើកឡើងថា ហេតុដែលប្រព័ន្ធសារព័ត៌មានលោកខាងលិច ធ្វើបែបនេះ គឺដើម្បីបង្វែរក្រសែភ្នែក ភាគីអ៊ុយក្រែន គ្មានសមត្ថភាពបង្កើតហេតុការណ៍បំផ្ទុះបំពង បង្ហូរឧស្ម័នធម្មជាតិ North Stream ឡើយ។

លោកបានថ្លែងថា ខ្ញុំគិតថាគោលនយោបាយការទូតបែបនេះ របស់រដ្ឋាភិបាលអាមេរិក អាណត្តិនេះគឺល្ងង់ណាស់ ព្រោះបានចងសត្រូវគ្រប់ទិសទី ទូទាំងពិភពលោក។ អាចនិយាយបានថា អនុត្តរភាពនិយមរបស់អាមេរិក បានគ្មានប្រសិទ្ធភាពហើយ ខ្ញុំប្រឆាំងចំពោះអនុត្តរភាពបែបនេះ៕

To Top