គៀវ៖ សមត្ថភាពរបស់រុស្ស៊ី ក្នុងការបំប្លែងមីស៊ីលល្បឿនលឿន Kinzhal របស់ខ្លួនទៅជាអាវុធនុយក្លេអ៊ែរ គឺអាចធ្វើទៅបាន ប៉ុន្តែជា “ដំណើរការស្មុគស្មាញ” នេះបើយោងតាមអ្នកជំនាញនុយក្លេអ៊ែរ ដែលបានផ្ដល់ជាមួយកាសែត Newsweek ។
ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានបាញ់បង្ហោះមីស៊ីល Kinzhals ធម្មតាចំនួន ៦គ្រាប់ដែលត្រូវបានប្រែជា “Daggers” ដែលជាផ្នែកមួយនៃរបាំងមីស៊ីលចំនួន ៨១ ដែលរួមបញ្ចូលគំរូជាច្រើនផងដែរ។
វាជាការប្រើកាំជ្រួចលឿនជាងសំឡេង លើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីខែដំបូងនៃសង្រ្គាម ដែលបានចាប់ផ្តើមនៅពេលអ៊ុយក្រែន ត្រូវបានឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ការបង្កហេតុនុយក្លេអ៊ែរ បានក្លាយជាទម្លាប់ក្នុងនាមរុស្ស៊ី ពេញមួយរយៈពេលនៃសង្រ្គាម ប៉ុន្តែ ដំណើរការនៃការបំប្លែងមីស៊ីល Kinzhals វាពិតជាមានការស្មុគស្មាញ នេះបើតាមលោក Areg Danagoulian សាស្ត្រាចារ្យរង ផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងវិស្វកម្មនៃវិទ្យាស្ថាន Massachusetts Institute of Technology (MIT)។
លោកបានប្រាប់កាសែត Newsweek របស់អ៊ុយក្រែនថា ការរចនាកាំជ្រួចទាំងមូលត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីឱ្យមានលក្ខណៈធម្មតា ឬមានសមត្ថភាពនុយក្លេអ៊ែរ។ ការកែប្រែត្រូវបានកែសម្រួល ដើម្បីអនុលោមតាម “កំណែ” ជាក់លាក់នីមួយៗ ដោយសារមីស៊ីលលឿនជាងសំឡេង អាចធ្វើដំណើរនៅ “ស្ទើរតែល្បឿនលោហធាតុ”។
លោកបានបន្ដថា វាជាសំណួរនៃការអនុវត្តជាក់ស្តែង ហើយថាតើការកែប្រែមីស៊ីលធម្មតា ឱ្យក្លាយទៅជាសមត្ថភាពនុយក្លេអ៊ែរ គឺងាយស្រួលជាងការកសាងមីស៊ីលថ្មី ឬអត់។ លោកបានលើកឡើងថា ជម្រើសចុងក្រោយ គឺសមស្របជាង៕ ប្រែសម្រួល ឈូក បូរ៉ា