បរទេស៖The Fox News ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាទូរទស្សន៍ និងវិទ្យុ រដ្ឋមួយរបស់ប្រទេសរុស្សី ត្រូវបានក្រុម hackers បានលួចចូលទៅគ្រប់គ្រងបានសម្រេចហើយ បានថែមទាំងបង្ហោះនូវសារ ព្រមាននៃការវាយប្រហារនុយក្លេអ៊ែរ ហើយបានអំពាវនាវឲ្យពលរដ្ឋស្វែងរកកន្លែងគេចខ្លួនទៀតផង។
កាលពីសប្តាហ៍កន្លងមកនេះ hackers បានធ្វើការប្រកាសតាមរយៈកញ្ចក់ទូរទស្សន៍ ដែលខ្លួនបានចូលទៅគ្រប់គ្រង និងព្រមានទៅកាន់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ភាគខាងកើតនៃប្រទេសរុស្សី ថាគួរតែនាំគ្នាលេបថ្នាំ Potassium Iodide និងពាក់ម៉ាសការពារហ្គាស ហើយស្វែងរកកន្លែងគេចខ្លួនភ្លាមៗ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលត្រូវបានធ្វើឡើងដោយក្រុម hackers បានសរសេរថាទៀតថា៖មានការវាយ ប្រហារដោយនុយក្លេអ៊ែរ បានកើតឡើងហើយមានទាំងផែនទីនៃ ការវាយប្រហារផងពោលគឺចាប់ពីភាគខាងលិច នៃប្រទេសទៅដល់ភាគខាងកើត។
ទោះបីជាយ៉ាងណាក្តី hackers គឺមិនមែនជាករណីទីមួយនោះ ទេនៅក្នុងប្រទេសរុស្សី ពោលគឺគិតចាប់ តាំងតែពីមាន ការវាយ ប្រហារទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២កន្លងមក៕
ប្រែសម្រួល៖ស៊ុនលី