សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងកមីស៊ីលយុទ្ធសាស្ត្រចំនួន២គ្រាប់ ចេញពីនាវាមុជទឹកមួយកាលពីថ្ងៃអាទិត្យ ខណៈដែលសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមឡើង ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា “យុទ្ធសាស្ត្រ” ជាធម្មតាត្រូវបានប្រើដើម្បីពិពណ៌នាអំពីអាវុធ ដែលមានសមត្ថភាព នុយក្លេអ៊ែរ។ ការបាញ់បង្ហោះនេះបានបញ្ជាក់ពីភាពជឿជាក់នៃប្រព័ន្ធ និងបានសាកល្បងប្រតិបត្តិការវាយលុកក្រោមទឹក នៃកងនាវាមុជទឹក ដែលជាផ្នែកមួយនៃការរារាំងនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា យោធាមានការប្រុងប្រយ័ត្នខ្ពស់ ហើយទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ របស់ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការជាមួយសមភាគីសហរដ្ឋអាមេរិក ដើម្បីវិភាគពីភាពជាក់លាក់នៃការ បាញ់បង្ហោះនេះ។
គេបានដឹងថា នៅថ្ងៃចន្ទនេះ កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល១១ថ្ងៃ ដែលមានឈ្មោះហៅថា Freedom Shield 23 ៕