ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វេណេស៊ុយអេឡា អះអាងថា ចក្រពត្តិនិយម របស់អាមេរិក កំពុងថយចុះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានលើកឡើងថា ចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាមេរិកឡាទី និងតំបន់ផ្សេងទៀតលើពិភពលោក កំពុងមានការថយចុះ។

លោក Maduro បានថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាន របស់អាហ្សង់ទីន ពីរដ្ឋធានីការ៉ាកាស របស់វេណេស៊ុយអេឡាថា ចក្រភពអាមេរិក កំពុងធ្លាក់ចុះយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រ និងមិនមានអ្វីដែលអាចផ្តល់ឲ្យពិភពលោក និងជាពិសេសពលរដ្ឋក្នុងតំបន់អាមេរិកឡាទីននោះទេ ហើយជាក់ស្តែង គោលនយោបាយ របស់ពួកគេកំពុងដើរថយក្រោយផងដែរ។

ទោះបីជាយ៉ាងណាក្តី វានៅសេសសល់សកម្មភាពមួយចំនួន ដោយក្រុមអ្នកមានដែលរៀបចំឡើង ដោយសហរដ្ឋអាមេរិក ក្នុងការជម្រុញកិច្ចការងារ ហិរញ្ញវត្ថុនិងសកម្មភាពផ្សេងទៀត ដូចជាកិច្ចការងារប្រឆាំងទៅនឹង ប្រជាធិបតេយ្យមនោគមវិជ្ជា ដើម្បីបង្កើតការមិនអត់ឱន និងការស្អប់នៅក្នុងសង្គម អាមេរិកឡាទីនជាដើម។

គួរឲ្យដឹងដែរថាលោក Maduro ក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសវេណេស៊ុយអេឡា បានទប់ទល់នឹងពេលវេលាដ៏លំបាក និងរួមចំណែកក្នុងការកសាង ពហុប៉ូឡា ពហុកណ្តាល ពិភពលោកថ្មី ដែលជាជោគវាសនា រួមសម្រាប់មនុស្សជាតិ នាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top