ព័ត៌មានអន្តរជាតិ

រឿងរ៉ាវរបស់លោកXi Jinping និងសាកលវិទ្យាល័យ

លោក Sun Fangzhong អតីតសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បាននិយាយថា ៖ “ថ្ងៃនេះខ្ញុំចង់ប្រាប់ប្អូនៗទាំងអស់គ្នា អំពីរឿងរ៉ាវកាលពីជាង៣០ឆ្នាំមុន ។ នៅឆ្នាំ១៩៩០ ក្នុងរដូវក្តៅ លោក Xi Jinping ដែលពេលនោះ ជាលេខាបក្សក្រុង Fuzhou ហើយ ក៏ជាសាកលវិទ្យាធិការ របស់សាកលវិទ្យាល័យវិជ្ជាជីវៈ Minjiangដែរ ។ ល្ងាចថ្ងៃទី៤ខែកក្កដា លោក Xi Jinping ដែលទើបតែងតាំង ជាសាកលវិទ្យាធិការ បានអញ្ជើញ ខ្ញុំទៅការិយាល័យរបស់គាត់ ដើម្បីស្វែងយល់បន្ថែម អំពីស្ថានភាព របស់សាលា។

នៅពេលនោះ លក្ខខណ្ឌសាលាមិន ស្របនឹងស្តង់ដា សាកលវិទ្យាល័យយើងត្រូវបានផ្តល់ “ការព្រមានដោយកាតលឿង” ពីគណៈកម្មាធិការអប់រំជាតិចិន ។ ក្នុងកិច្ចប្រជុំនោះ លោកXi Jinping បានថ្លែងយ៉ាងម៉ត់ចត់ថា៖ « ចាប់ពីខ្ញុំឡើង ទៅមិនធ្វើជាថ្នាក់ដឹកនាំ សាលាដែលមានតែឈ្មោះនោះទេ ត្រូវតែយកចិត្តទុកដាក់ លើការស្ថាបនាសាលានេះ ហើយដោះស្រាយបញ្ហា ជាក់លាក់ឱ្យបានទាន់ពេលវេលា»។

លោកXi Jinping បានថ្លែងថា៖ “យើងគួរតែចាត់ទុកការ អនុវត្តជាក់ស្តែងជាអាទិភាព ។ យើងមានទ្រឹស្តី មានគោលនយោបាយ និងមានផែនការរួចស្រេចហើយ ។ តើអ្នកណាទៅអនុវត្ត?យើងត្រូវពង្រឹងសមត្ថភាព លើការអនុវត្ត”។

លោក Sun Fangzhong អតីតសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បានថ្លែងថា៖ “ដើម្បីធ្វើឱ្យសាកលវិទ្យាល័យ យើងរំដោះចេញ ពីស្ថានភាពលំបាក ហើយធ្វើវាឱ្យលេចធ្លោ ឱ្យតែមានពេលទំនេរ លោកXi Jinping តែងបើកកិច្ចប្រជុំនៅសាលា ដើម្បីដោះស្រាយ បញ្ហាគ្រប់បែបយ៉ាង ដូចជាការជួយរកការងារឱ្យនិស្សិត ដែលបញ្ចប់ការសិក្សា ការរៀបចំគ្រូបង្រៀន កន្លែងស្នាក់នៅ និងការសាងសង់អគារសិក្សាថ្មីជាដើម មិនថារឿងតូចធំ លោកយកចិត្តទុក ដាក់ជានិច្ច ហើយរៀបចំសិក្សាស្រាវជ្រាវដោយផ្ទាល់ ព្រមនិងជំរុញការអនុវត្ត។ តាមរយៈការខិតខំប្រឹងប្រែង ជាងមួយឆ្នាំរបស់លោកXi Jinping និងគ្រូបង្រៀននិងនិស្សិត សាកលវិទ្យាល័យវិជ្ជាជីវៈ Minjiangបានទទួលនូវការ ត្រួតពិនិត្យពីគណៈកម្មាធិការ អប់រំជាតិដោយជោគជ័យ ៕

To Top