ព័ត៌មានអន្តរជាតិ

រុស្ស៊ីចោទអាល្លឺម៉ង់ថា ជាប្រទេសមិនមែន ឯករាជ្យ

បរទេស៖ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ រុស្ស៊ី បានអះអាងថា ប្រទេសអាល្លឺម៉ង់កំពុងប្រឈមមុខនឹង ការធ្លាក់ចុះសេដ្ឋកិច្ច ដែលមិនអាចជៀសបាន បន្ទាប់ពីបាត់បង់សិទ្ធិទទួលបាន ថាមពលរបស់រុស្ស៊ី ប៉ុន្តែមិនអាចធ្វើអ្វីបានអំពីរឿងនេះ ដោយសារតែអាល្លឺម៉ង់ មិនមែនជាប្រទេសអធិបតេយ្យភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Nikolay Patrushev បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Argumenti i Fakti នៅថ្ងៃចន្ទថា “ប្រទេសអាល្លឺម៉ង់បានព្យាយាម អស់ជាច្រើនឆ្នាំ ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួន លើការរួមបញ្ចូលគ្នារបស់ថាមពលរុស្ស៊ីដែលមានតម្លៃថោក និងបច្ចេកវិទ្យាទំនើបរបស់អាល្លឺម៉ង់។ ដូចគ្មាននរណាម្នាក់ផ្សេងទៀតទេ វាដឹងថា ការវាយប្រហារភេរវកម្មប្រឆាំងនឹងបំពង់នាំប្រេង Nord Stream pipelines ពិតជានឹងធ្វើឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់ធ្លាក់ចុះបន្ថែមទៀត” ។

លោកបានបន្តទៀតថា អត្ថប្រយោជន៍ដែលអាជីវកម្មអាល្លឺម៉ង់ទទួលបានដោយការទទួលបានឥន្ធនៈរបស់រុស្ស៊ី គឺបានធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនសប្បាយចិត្តជាយូរមកហើយ ប៉ុន្តែ​ទីក្រុង​ប៊ែរឡាំង​មិនមាន​សេរីភាព​ក្នុងការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​មូ​ស្គូ​ឡើយ «​ព្រោះ​ប្រទេស​អាល្លឺម៉ង់​មិនមាន​ឯករាជ្យ​»​។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីរូបនេះបានអះអាងទៀតថា “ទីក្រុងវ៉ាស៊ីនតោនដាក់លើរបៀបវារៈសេដ្ឋកិច្ច និងបរិស្ថានរបស់ទីក្រុងប៊ែរឡាំង ហើយរក្សាកម្លាំងយោធាចំនួន ៣៥,០០០ នាក់នៅលើដីរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំ សេតវិមានបានគ្រប់គ្រង អតីតអធិការបតី គឺលោកស្រី Angela Merkel ហើយឥឡូវនេះវាបង្ខំឱ្យថ្នាក់ដឹកនាំអាល្លឺម៉ង់ងាកទៅរកកំណែនៃការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង ដែលជាគុណសម្បត្តិសម្រាប់អាជ្ញាធរអាមេរិក» ដោយពណ៌នាការប្រព្រឹត្តរបស់អាមេរិកលើប្រទេសអាល្លឺម៉ង់ថា នាំឱ្យ «អាម៉ាស់មុខ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top