ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ព័ត៌មាន ដែលមហាសន្និបាត នៃសភាទាំងពីរ របស់ចិនបានបញ្ចេញនោះ នាំមកនូវភាពកក់ក្ដៅ នៃរដូវផ្ការីក ដល់ពិភពលោក

មហាសន្និបាតលើកទីមួយ នៃសភាតំណាងប្រជាជនទូទាំង ប្រទេសចិននិតីកាលទី១៤ បានបិទសម័យប្រជុំ នៅក្រុងប៉េកាំង កាលពីថ្ងៃទី១៣ ខែមីនា ។ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតលើកនេះដោយគូសបញ្ជាក់ថា ក្នុងដំណើរថ្មីដែលកសាង ប្រទេសដ៏ខ្លាំងក្លានិង ស្តារភាពរុងរឿង របស់ប្រជាជាតិចិន ឡើងវិញ ត្រូវជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ យ៉ាងមុតមាំមិនងាករេ ត្រូវខិតខំប្រឹងប្រែងជំរុញ ការបង្កើតសហគមន៍រួម វាសនា របស់មនុស្សជាតិ ក៏ដូចជាជំរុញការបើកចំហ ចំពោះអន្តរជាតិប្រកប ដោយកម្រិតខ្ពស់យ៉ាងប្រាកដប្រជា ។ ប្រព័ន្ធសារព័ត៌មានបរទេស សម្គាល់ថា ផែនការអភិវឌ្ឍន៍ នៅអនាគតរបស់ចិន មិនត្រឹមតែបានបង្ហាញពី ទិសដៅវិវឌ្ឍទៅមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវភាព កក់ក្ដៅនៃរដូវផ្ការីក ដល់ពិភពលោកផងដែរ ។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចប្រទេសចិន បានរីកចម្រើនពីដំណាក់កាល កំណើនដោយល្បឿនលឿនឈានចូលដំណាក់កាល អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ពីការលើកកម្ពស់ សមត្ថភាពសិក្សាស្រាវជ្រាវ អំពីបច្ចេកវិទ្យាដោយ ម្ចាស់ការនិង ជំរុញការលើកកម្ពស់លំដាប់ថ្នាក់ នៃការផ្លាស់ប្តូររូប មន្តអភិវឌ្ឍខាងឧស្សាហកម្ម ដល់ការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ដោយបៃតងនិងកាបូនទាប ការអភិវឌ្ឍប្រកបដោយគុណ ភាពខ្ពស់របស់ចិន ទទួលបានប្រសិទ្ធភាពយ៉ាង ច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ២០២២ ផលិតផល ដែលមានបច្ចេកវិទ្យាខ្ពស់ តម្លៃបន្ថែមខ្ពស់ និងដឹកនាំការផ្លាស់ប្តូរទៅជារូបមន្ត អភិវឌ្ឍន៍បៃតងរបស់ចិនបានក្លាយជាចំណុច កំណើនថ្មីខាងការនាំចេញ ។

“ការអភិវឌ្ឍរបស់ចិនមានអំណោយ ផលដល់ពិភពលោក ហើយការអភិវឌ្ឍរបស់ចិន ក៏មិនអាចឃ្លាតឆ្ងាយពីពិភពលោក ផងដែរ ។ យើងត្រូវជំរុញការ បើកទូលាយ ចំពោះអន្តរជាតិប្រកប ដោយកម្រិតខ្ពស់យ៉ាងប្រាកដប្រជា ដែលប្រើប្រាស់ ឱ្យបានល្អ នូវទីផ្សារនិងធនធាន ទូទាំងពិភពលោក មកអភិវឌ្ឍខ្លួនឯងផង និងជំរុញការអភិវឌ្ឍរួមនៃពិភពលោកផង ។” ពាក្យសម្តីរបស់លោកប្រធានរដ្ឋចិន Xi Jinping នេះបានបង្ហាញយ៉ាងស៊ីជម្រៅ ពីការធ្វើអន្តរកម្មវិជ្ជមានរវាងចិន និងពិភពលោក ក៏ដូចជាបញ្ចេញនូវការប្តេជ្ញាចិត្តដ៏មុតមាំ របស់ចិនក្នុងការពង្រីកការ បើកទូលាយឥតឈប់ឈរ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ច ធំទីពីរនៃពិភពលោក អត្រារួម ចំណែកជាមធ្យម របស់ប្រទេសចិនចំពោះកំណើន សេដ្ឋកិច្ចពិភពលោកក្នុង រយៈពេលជិត១០ឆ្នាំកន្លងទៅនេះបានលើសពី៣០ភាគរយ ។ ពីការពង្រីកឥតឈប់ឈរ នូវបណ្តាញ តំបន់ពាណិជ្ជកម្មសេរី ដែលមានស្តង់ដារ ខ្ពស់និងសំដៅទៅរកទូទាំងពិភពលោក ដល់ការបង្កើតវេទិកាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ផលិតផលនាំចេញ នាំចូលរបស់ចិន ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិនិង ពិព័រណ៍វត្ថុប្រើប្រាស់ចិន អន្តរជាតិជាដើម រហូតដល់ការពង្រីករង្វង់មិត្តនៃ “ខ្សែក្រវាត់និងផ្លូវ” ចិនបានជំរុញឥតឈប់ឈរនូវការបើកទូលាយចំពោះអន្តរជាតិប្រកប ដោយកម្រិតខ្ពស់ ដើម្បីស្វាគមន៍ប្រទេសនានា ទទួលឱកាសអភិវឌ្ឍន៍តាមរយៈ “រថភ្លើងល្បឿនលឿននិងងាយស្រួល”នៃការអភិវឌ្ឍរបស់ចិន ។ នៅឆ្នាំ២០២២ ចិនបានប្រើប្រាស់ទុនបរទេស ជាក់ស្តែង ជាង១សែន៨ម៉ឺន៩ពាន់លានដុល្លារ អាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងជិត៥ម៉ឺនលានដុល្លារ អាមេរិកបើប្រៀបធៀបនឹងរយៈពេលបីឆ្នាំមុន ។

ឆ្នាំនេះជាខួបទី៤៥ នៃកំណែទម្រង់និង បើកទូលាយរបស់ចិន ។ របាយការណ៍ការងារនៃរដ្ឋាភិបាលចិនបានលើកឡើងថា នឹងជំរុញយ៉ាងសកម្ម នូវការចូលរួមកិច្ចព្រមព្រៀង ស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដារ ខ្ពស់ដូចជា 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជា ដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុង ជ្រោយនិងវឌ្ឍនភាព》 (CPTPP)ជាដើម ដើម្បីពង្រីកការបើកទូលាយបែបនីតិវិធី យ៉ាងនឹងនរតាមរយៈក្បួនច្បាប់ គតិយុត្ត ការគ្រប់គ្រងនិងបទដ្ឋាន ត្រឹមត្រូវដោយម្ចាស់ការ ។

បច្ចុប្បន្ននេះ ពិភពលោកនៅ តែមិនសូវមានសន្តិភាពនោះទេ ហើយការអភិវឌ្ឍសេដ្ឋកិច្ចសកល នៅតែប្រឈមមុខនឹងការលំបាកដដែល ។ ព័ត៌មានដែលមហាសន្និបាត នៃសភាទាំងពីររបស់ចិនដែលទើបបិទបញ្ចប់បានបញ្ចេញនោះ បាននាំមកនូវភាពកក់ក្ដៅនៃរដូវផ្ការីក ដល់ពិភពលោក ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរកសាងទំនើបកម្មតាមបែបផែនចិន ប្រទេសចិននឹងបន្តផ្តល់ផលប្រយោជន៍ ដល់ពិភពលោកតាម រយៈការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាបំពេញបន្ថែម នូវស្ថិរភាពនិងកម្លាំងវិជ្ជមានកាន់តែច្រើន ដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕

To Top