បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ការពង្រីកវត្តមានយោធារបស់លោកខាងលិចនៅក្នុងតំបន់អាស៊ី គឺបង្កហានិភ័យដល់ជម្លោះដ៏អូសបន្លាយ ដោយសារប្រជាជនក្នុងតំបន់នឹងមិនទទួលយកទង្វើបែបនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Lavrov បានប្រាប់នៅឯការជួបជុំនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារថា តាមរយៈការជំរុញ “រចនាសម្ព័ន្ធប្លុក ដូចជា AUKUS” និងហេដ្ឋារចនាសម្ព័ន្ធណាតូ ចូលទៅក្នុងអាស៊ី មេដឹកនាំលោកខាងលិចកំពុងធ្វើឱ្យ “ការប៉ុនប៉ងដ៏ធ្ងន់ធ្ងរមួយសម្រាប់ការប្រឈមមុខដាក់គ្នាដែលមានរយៈពេលយូរ និងយូរឆ្នាំ”
លោក Lavrov បានពន្យល់ថា “ខ្ញុំមិនអាចស្រមៃមើលអរិយធម៌អាស៊ីដ៏អស្ចារ្យដើរតាមផ្លូវដូចដែលសហភាពអឺរ៉ុបបានធ្វើជាអកុសល ដោយគោរពប្រតិបត្តិរបៀបវារៈរបស់ទីក្រុងវ៉ាស៊ីនតោន” នោះទេ។
AUKUS – សម្ព័ន្ធភាពយោធាដែលរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី – ត្រូវបានលើកតម្កើងថា ជាយន្តការមួយដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅពេលដែលវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១៕
ប្រែសម្រួលៈ ណៃ តុលា