ព័ត៌មានអន្តរជាតិ

សមាជិកបក្សសាធារណៈ ម្នាក់អះអាងថា ការការពារអ៊ុយក្រែន មិនមែនជាប្រយោជន៍សំខាន់ សម្រាប់អាមេរិកឡើយ

បរទេស៖ អភិបាលក្រុង Florida និងជាសមាជិកបក្សដ៏សំខាន់ម្នាក់របស់គណបក្សសាធារណៈ កាលពីថ្ងៃម្សិលមិញនេះ បានសំដែងនូវជំហដែលផ្ទុយស្រឡះ ពីមេដឹកនាំគណបក្សរបស់ខ្លួនចំពោះជម្លោះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែន។

លោកអភិបាល Ron Desantis បានសរសេរថាឆ្លើយតបទៅ នឹងសំណួរដែលត្រូវបានសាកសួរដោយ Fox News កាលពីថ្មីៗនេះថា ការកើនឡើងនៃការពាក់ព័ន្ធដោយរបស់អាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៃយោធារវាង អ៊ុយក្រែននិងរុស្សី គឺមិនមែនជាកិច្ចការងារអទិភាពឡើយរបស់អាមេរិក។

លោក Desantis បានឆ្លើយតតបបែបនេះថា សហរដ្ឋអាមេរិកមានកិច្ចការងារអទិភាព និងមានប្រយោជន៍ជាច្រើនផ្សេង ទៀតដែលត្រូវធ្វើដូចជាបញ្ហាព្រំដែនបញ្ហាជ្រើសរើសកម្លាំងទ័ពនិងការធានាបាននូវសុវត្ថិភាពថាមពលជាដើម។

លោកអភិបាលមិនត្រឹមតែប៉ុណ្ណោះក៏បានរិះគន់នូវ សកម្មភាពរបស់អាមេរិកបច្ចុប្បន្នថាបានកំពុងតែរុញច្រាន ប្រទេសរុស្សី និងប្រទេសចិនឲ្យកាន់តែខិតចូលទៅកៀកគ្នាដែលនេះ ទៅវិញទេនឹងធ្វើឲ្យមានការគម្រាមកំហែង ធំជាងអ្វីដែលអាមេរិកកំពុងគិត៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top