បរទេស៖កងកម្លាំងទ័ពអាកាសអាមេរិកប្រចាំនៅតំបន់អឺរ៉ុបឬ EUCOM កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា យន្តហោះដ្រូន សម្រាប់ស៊ើបយកការណ៍ MQ-9 Reaper ត្រូវបានទំលាក់ដោយប្រទេសរុស្សី នៅពីលើដែនសមុទ្រខ្មៅ។
យោងតាមការចេញផ្សាយ RT បានឲ្យដឹងទៀតដែរថាការចោទប្រកាន់នេះអាមេរិក បានចោទរុស្សីថា បានធ្វើការហោះហើរ ដោយមិនមានសុវត្ថិភាព និងមិនអាជីពឡើយតាមរយៈយន្តហោះចម្បាំងរបស់ខ្លួនចំនួន២គ្រឿងប្រភេទ Su-27។
EUCOM បានអះអាងទៀតថាការហោះហើររបស់ដ្រូន MQ-9 Reaper របស់ខ្លួនគឺធ្វើឡើងនៅក្នុងទំរង់ជាប្រតិបត្តិការ លើដែនអាកាស របស់អន្តរជាតិប៉ុណ្ណោះប៉ុន្តែភាគីខាងរុស្សី បែរជាបានធ្វើការហោះហើរបំពាន និងបានបើកបុកទំលាក់ដ្រូន មួយនេះដោយមានវិជ្ជាជិវៈទៅវិញ។
ទោះបីជាយ៉ាងណាក្តី RTបានសរសេរទៀតថា អាមេរិកកន្លងមកបានសារភាពថា ពិតជាបានផ្តល់ព័ត៌មានសំងាត់ ទៅឲ្យ អ៊ុយក្រែន ពិតមែនប៉ុន្តែបដិសេធមិនពាក់ព័ន្ធផ្ទាល់ ជាមួយនឹងជម្លោះនេះហើយក្នុងនោះ ពេលខ្លះការហោះហើរយក ការណ៍ របស់អាមេរិកនិងណាតូបានធ្វើឡើង ពីលើដែនសមុទ្រខ្មៅក្បែរទៅនឹងតំបន់ Crimea បានកើតឡើងបន្តិចជារៀងរាល់ លើកដែលអ៊ុយក្រែន បានបើកការវាយប្រហារមកលើរុស្សី៕
ប្រែសម្រួល៖ស៊ុនលី