ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកឥណ្ឌា បញ្ចប់កិច្ចព្រមព្រៀង មីស៊ីល​ល្បឿនលឿនជាងសំឡេងជាង ២០០គ្រាប់

បរទេស៖ ក្រសួងការពារជាតិរបស់ ប្រទេសសណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ BrahMos រយៈចម្ងាយឆ្ងាយចំនួន ជាង ២០០ គ្រាប់សម្រាប់កងទ័ពជើងទឹក ឥណ្ឌាគឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនទៅមុខហើយ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រព័ន្ធសព្វាវុធដែលត្រូវបានអភិវឌ្ឍ នៅក្នុងការបណ្តាក់ទុនរួមគ្នា ដោយការិយាល័យរចនារ៉ុក្កែត NPO Mashinostroyenyia របស់រុស្ស៊ី និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា នឹងត្រូវដាក់ពង្រាយនៅលើនាវាចម្បាំងជួរមុខ ទាំងអស់នៃកងទ័ពជើងទឹកឥណ្ឌា។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​មានតម្លៃ ២,៥ ពាន់​លាន​ដុល្លារ។

មីស៊ីល​ទាំង​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​បាន​ប្រើ​ក្នុង​ប្រព័ន្ធ​ថ្ម​ការពារ​ចល័ត។

ANI បានដកស្រង់សម្តីមន្ត្រីការពារជាតិ ជាន់ខ្ពស់ម្នាក់បាននិយាយថា “សំណើរបស់កងទ័ពជើងទឹកឥណ្ឌា ដើម្បីទទួលបានមីស៊ីលលឿនជាងសំឡេង BrahMos ជាង ២០០ គ្រាប់ទាំងនេះ គឺស្ថិតក្នុងដំណាក់កាលជឿនលឿនទៅមុខ ហើយត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជាក់ដោយក្រសួងការពារជាតិ ក្នុងពេលឆាប់ៗនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top