ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អាមេរិក អង់គ្លេស និងអូស្ត្រាលីប៉ុនប៉ង ចង់បង្កការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នាក្នុងតំបន់ ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមិនអនុញ្ញាតជាដាច់ខាត

ថ្ងៃទី១៣ ខែមីនា តាមម៉ោងក្នុងតំបន់ មេដឹកនាំប្រទេសទាំង៣អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានជួបប្រជុំគ្នា ហើយបានប្រកាសពីផែនការបំពាក់ នូវនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ត្រីភាគី អាមេរិកនឹងលក់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរថ្នាក់ “Virginia” ចំនួន៣គ្រឿង ទៅឱ្យប្រទេសអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ៣០ នៃសតវត្សរ៍ទី២២ ហើយអាចនឹងបន្តលក់ ២គ្រឿងបន្ថែមទៀត។

ប្រទេសទាំង៣​ ក៏មានគម្រោងសហការគ្នា ដើម្បីស្រាវជ្រាវនិងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មីមួយ ដោយឈរលើមូលដ្ឋានបច្ចេកវិទ្យា របស់អាមេរិកនិងអង់គ្លេសផងដែរ។ មន្ត្រីយោធាអូស្ត្រាលីបានថ្លែងថា តាមការប៉ាន់ប្រមាណ ផែនការទាំងមូលនឹងសម្រេចបាននៅឆ្នាំ២០៥៥ ដែលចំណាយថវិកា ២៤៥ពាន់លានដុល្លារអាមេរិក។

ប៉ុន្មានថ្ងៃមុនពេលដែលអាមេរិក អង់គ្លេសនិងអូស្ត្រាលីប្រកាសផែនការ សហប្រតិបត្តិការខាងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ កិច្ចប្រជុំខែមីនារបស់ក្រុមប្រឹក្សា អង្គការថាមពលបរិមាណូអន្តរជាតិ បានធ្វើឡើងនៅទីក្រុងវីយែន។ ក្រោមការជំរុញរបស់ប្រទេសចិន អង្គការនេះបានពិនិត្យពិភាក្សានូវបញ្ហា អំពីកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីជាលើកទី៧ ជាប់គ្នាក្នុងទម្រង់ពិភាក្សាអន្តររដ្ឋាភិបាល ប្រទេសជាច្រើនបានសម្តែងការ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចសហប្រតិបត្តិការនេះ។

អាមេរិក អង់គ្លេស និងអូស្ត្រាលីព្រងើយកន្តើយ ចំពោះកង្វល់របស់ភាគីនានា ហើយប្រកាសផែនការ សហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរដោយខ្លួនឯង គឺកំពុងតែយកសកម្មភាពឯកតោភាគី មកប្រឆាំងនឹងគំនិតឯកភាពរួមពហុភាគី ហើយបន្តដើរតាមផ្លូវខុស និងគ្រោះថ្នាក់កាន់តែឆ្ងាយ។ ប្រសិនបើផែនការនេះត្រូវបានអនុវត្ត វាមុខជានឹងបង្ខូចសន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ះពាល់ដល់ប្រព័ន្ធមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរអន្តរជាតិ និងជំរុញការប្រកួតប្រជែងខាងសញ្វាវុធ ដោយជៀសមិនរួចដែលបង្កបញ្ហាមិនចេះចប់។

អាមេរិក អង់គ្លេសនិងអូស្ត្រាលីសុទ្ធតែ ជាភាគីហត្ថលេខីនៃ 《សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ》 (NPT) ប៉ុន្តែពួកគេបានដើរតាមផ្លូវបញ្ច្រាស ដោយល្មើសគោលដៅ និងគោលការណ៍របស់NPT 《លក្ខន្តិកៈនៃអង្គការថាមពលបរមាណូអន្តរជាតិ》 និង 《សន្ធិសញ្ញាតំបន់គ្មាននុយក្លេអ៊ែរ នៅប៉ាស៊ីហ្វិកខាងត្បូង》 គឺជាគម្រោង“ល្មើស៣”។

អាមេរិក អង់គ្លេសនិងអូស្ត្រាលីចង់ធ្វើអ្វី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកទាំងអស់បានមើលឃើញកាន់តែច្បាស់លាស់។ ពួកគេគឺចង់បង្កើតអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងទម្រង់ជាក្រុមតូចៗ និងចម្លងទម្រង់របស់អង្គការណាតូ ក្នុងការបង្កការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នាក្នុងតំបន់។ ការប៉ុនប៉ងខាងភូមិសាស្ត្រ នយោបាយដ៏តូចចង្អៀតនេះ ត្រូវរងការសង្ស័យនិងប្រឆាំងយ៉ាង ទូលំទូលាយពីបណ្តាប្រទេសក្នុងតំបន់។

មិនថាអាមេរិក អង់គ្លេសនិងអូស្ត្រាលី មានផែនការបែបណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមិនមែន ជារឿងឯកជនរបស់ពួកគេនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងផលប្រយោជន៍ របស់ប្រទេសសមាជិកទាំងអស់ នៃអង្គការថាមពលបរមាណូអន្តរជាតិ ដែលគួរតែត្រូវពិភាក្សា និងសម្រេចរួមគ្នាដោយរដ្ឋសមាជិកទាំងអស់ តាមរយៈដំណើរការអន្តររដ្ឋាភិបាល។ ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមិនដែលបំភ្លេចបានថា គឺដោយសារតែពួកគេបានរំដោះខ្លួន ចេញពីស្រមោលនៃសង្រ្គាមត្រជាក់ ទើបតំបន់អាស៊ីប៉ាស៊ីហ្វិក បានអភិវឌ្ឍទៅជាតំបន់ដែលមានភាព រស់រវើកបំផុតនិងកំណើនល្បឿនលឿន បំផុតក្នុងពិភពលោក។ ស្ថានភាពនេះមានតម្លៃណាស់ដែល បានមកដោយមកងាយទេ។ អ្នកណាចង់បំផ្លាញវា ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមិនអនុញ្ញាតជាដាច់ខាត៕

To Top