ព័ត៌មានអន្តរជាតិ

លោក Xi Jinping មានចំណាប់អារម្មណ៍បែបណា បន្ទាប់ពីត្រូវបានជ្រើសតាំង ជាប្រធានរដ្ឋចិនលើកទី៣?

ថ្ងៃទី១៣ ខែមីនា មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិននិតីកាលថ្មី បានបិទសម័យប្រជុំនៅវិមានប្រជាជនក្រុងប៉េកាំង លោក Xi Jinping ដែលជាប់ឆ្នោតជាប្រធានរដ្ឋចិន លើកទី៣ បានថ្លែងសុន្ទរកថាក្នុងពិធីបិទសម័យប្រជុំ តើសុន្ទរកថារបស់លោកបាន ផ្សព្វផ្សាយនូវព័ត៌មានបែបណា? ថ្ងៃនេះយើងខ្ញុំសូមបកស្រាយជូនលោកអ្នក។

តម្កល់ប្រជាជនជាអាទិភាព
ពេលថ្លែងសុន្ទរកថា ជាលើកដំបូងបន្ទាប់ពីកាន់មុខតំណែង ជាប្រធានរដ្ឋចិនលើកទី៣ ជាដំបូង លោក Xi Jinping បានថ្លែងអំណគុណចំពោះជំនឿចិត្ត របស់តំណាងប្រជាជនទូទាំងប្រទេស និងប្រជាជនគ្រប់ជនជាតិចំពោះលោក ហើយនឹងអនុវត្តភារកិច្ច ដែលប្រគល់ដោយរដ្ឋធម្មនុញ្ញ បម្រើការងារដោយគោរពតាមតួនាទី រួមចំណែកបម្រើជាតិដោយស្មោះស្ម័គ្រ មិនឱ្យតំណាងប្រជាជន និងប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិនខកបំណងឡើយ។

លោក Xi Jinping បានធ្លាប់កាន់មុខតំណែង ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិន របស់ភូមិដែលជាមូលដ្ឋានបំផុតក្នុងប្រទេសចិន បន្ទាប់ពីចាប់ផ្តើមធ្វើនយោបាយ ធ្លាប់បានកាន់មុខតំណែងជាលេខាស្រុក លេខាក្រុង លេខាខេត្ត រហូតដល់កាន់មុខតំណែងជា អ្នកដឹកនាំកំពូលរបស់ប្រទេសចិន។

ច្រើនឆ្នាំកន្លងមក ជានិច្ចកាល លោកតែងតែប្រកាន់ខ្ជាប់ ទស្សនៈកាន់អំណាចដែល “កើតចេញពីប្រជាជន ដើម្បីប្រជាជននិងពឹងផ្អែកប្រជាជន”។ បន្ទាប់កាន់តំណែងជាអ្នកដឹកនាំ កំពូលរបស់ប្រទេសចិន លោកធ្លាប់និយាយថា “ប្រជាជនដាក់ខ្ញុំនៅមុខតំណែងនេះ ខ្ញុំតែនតែតម្កល់ប្រជាជនជាអាទិភាព។”

រត់បណ្ដាក់អំពីការស្តារភាពរុងរឿង ប្រជាជានចិនឡើងវិញឱ្យបានល្អ
នៅក្នុងសុន្ទរកថា របស់លោក Xi Jinping ក៏បានបង្ហាញពីទំនួលខុសត្រូវ ប្រវត្តិសាស្ត្រដែរ ។ បន្ទាប់ពីរំលឹកឡើងវិញនូវដំណើរ ខិតខំតស៊ូដែលបក្សកុម្មុយនីស្តចិន បានដឹកនាំប្រជាជន លោកបានគូសបញ្ជាក់ថា តាមរយៈការខិតខំតស៊ូអស់រយៈពេល ១០០ឆ្នាំ ប្រជាជនចិនបានក្លាយទៅជា ម្ចាស់ជោគវាសនារបស់ខ្លួន សម្រេចបាននូវភាពលោតផ្លោះ ដ៏មហិមាចាប់ពីការក្រោកឈរឡើង មានភាពសម្បូរសប្បាយ រហូតដល់ខ្លាំងពូកែ ការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ បានឈានចូលដំណើរប្រវត្តិសាស្ត្រ ដែលមិនអាចដើរបញ្ច្រាសបាន។ អនុលោមតាមគោលដៅអភិវឌ្ឍន៍ ដែលសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានកំណត់ គិតរហូតដល់ពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងកសាងប្រទេស ទំនើបកម្មសង្គមនិយមខ្លាំងក្លា។ នៅក្នុងសុន្ទរកថា លោកបានសន្យាប្រជាជនគ្រប់ ជនជាតិទូទាំងប្រទេសថា នឹងកសាងសមិទ្ធផលដែលមិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ និងមិនខកខានប្រជាជនក្នុងដំណើរថ្មី ហើយរួមចំណែកដល់ការជំរុញកសាង ប្រទេសខ្លាំងក្លានិងស្តារ ភាពរុងរឿងប្រជាជាតិឡើងវិញ។

កសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្សជាតិ
នៅក្នុងសុន្ទរកថា លោកបានអធិប្បាយម្តងទៀត នូវទស្សនៈដែលជំរុញការកសាង សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ លោកបានលើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសចិន ផ្តល់ផលប្រយោជន៍ដល់ពិភពលោក ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចកាត់ផ្ដាច់ពីពិភពលោកបានទេ។ ប្រទេសចិនត្រូវជ្រោងទង់សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ឈរនៅម្ខាងនៃប្រវត្តិសាស្ត្រត្រឹមត្រូវជានិច្ច អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា អនុវត្តតម្លៃរួមរបស់មនុស្សជាតិទាំងមូល ចូលរួមយ៉ាងសកម្មនូវកំណែទម្រង់ និងកសាងប្រព័ន្ធអភិបាលកិច្ចសកល ជំរុញការកសាងសេដ្ឋកិច្ចបែបបើកទូលាយ និងជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីបន្ថែមភាពស្ថិរភាពនិងកម្លាំងវិជ្ជមាន កាន់តែច្រើនដល់ការអភិវឌ្ឍ ដោយសន្តិភាពនៅលើពិភពលោក ៕

To Top