ព័ត៌មានអន្តរជាតិ

វេជ្ជបណ្ឌិតចិន រកឃើញវត្តមានវីរុសបង្កជំងឺ Sars បង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ក្នុងឆ្នាំ២០០៣ បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ

ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា លោក Jiang Yanyong អតីតគ្រូពេទ្យវះកាត់យោធា ដែលបានស្រែកនៅលើការបិទបាំង របស់អាជ្ញាធរចិន អំពីការរីករាលដាលនៃមេរោគ Sars ក្នុងឆ្នាំ២០០៣ បានទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ ។

គាត់បានស្លាប់ដោយសារជំងឺរលាកសួត កាលពីថ្ងៃសៅរ៍នៅទីក្រុងប៉េកាំង មិត្តភក្តិ គ្រួសារ និងប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន នៅទីក្រុងហុងកុងបានរាយការណ៍ឲ្យដឹង ។

លោកវេជ្ជបណ្ឌិត Jiang ត្រូវបានគេកោតសរសើរ ចំពោះការជួយសង្គ្រោះជីវិត បន្ទាប់ពីបានសរសេរសំបុត្រ ១ច្បាប់ នៅក្នុងដំណាក់កាលដំបូងនៃវិបត្តិជំងឺ Sars ដែលបង្ហាញថា ជាការគំរាមកំហែង ។

ប៉ុន្តែ គាត់បានស៊ូទ្រាំនឹងការឃុំខ្លួន នៅក្នុងផ្ទះនៅពេលមួយសម្រាប់ ការនិយាយមិនចុះសម្រុងគ្នារបស់គាត់ ។

យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឱ្យដឹងថា ជំងឺ Sars បានឆ្លងដល់មនុស្សជាង ៨.០០០នាក់ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០០៣ ។

លោកវេជ្ជបណ្ឌិត Jiang បានធ្វើការនៅក្នុងមន្ទីរពេទ្យទីក្រុងប៉េកាំង នៅក្នុងខែមេសា ឆ្នាំ២០០៣ នៅគ្រាដែលគាត់មានការតក់ស្លុត នៅពេលដែលឮរដ្ឋមន្ត្រីសុខាភិបាលចិន បានប្រាប់ដល់សាធារណជនថា មានករណីតិចតួចនៃជម្ងឺផ្លូវដង្ហើមថ្មី ដែលសម្លាប់មនុស្ស ។

វេជ្ជបណ្ឌិតជាន់ខ្ពស់បានលើកឡើងថា គាត់ដឹងថាមនុស្សជាង១០០នាក់មានជំងឺ Sars ហើយរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ និងនៅក្នុងមន្ទីរពេទ្យយោធាតែប៉ុណ្ណោះ ។

លោកបានផ្ញើលិខិតលាតត្រដាងអំពី ការកុហកនៅក្នុងការនិទានកថា ជាផ្លូវការទៅកាន់ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ដែលមិនអើពើនឹងរឿងអស់នេះ ។ ប៉ុន្តែលិខិតនោះត្រូវបានបែកធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបានចុះផ្សាយគណនី របស់លោកពេញលេញ ។

ការលាតត្រដាងរបស់គាត់ បានបង្ខំឱ្យរដ្ឋាភិបាលចិន ទទួលស្គាល់ថា ខ្លួនបានផ្តល់ព័ត៌មានមិនពិត និងជំរុញឱ្យ អង្គការ WHO ចាត់វិធានការចំពោះបញ្ហានេះ ។

វិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ត្រូវបានដាក់ពេញមួយយប់ ដែលជួយពន្យឺតការរីករាលដាល នៃមេរោគនេះ ។
សកម្មភាពរបស់គាត់ក៏បាននាំ ទៅដល់ការបណ្តេញរដ្ឋមន្ត្រីសុខាភិបាលចិន និងអភិបាលក្រុងប៉េកាំងចេញពីតំណែអដែរ នៅពេលនោះ ។

គាត់បានលើកឡើងអំពី សកម្មភាពរបស់គាត់ថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែបង្ហាញពីអ្វីដែលកំពុងកើតឡើង មិនមែនគ្រាន់តែសង្គ្រោះប្រទេសចិន តែប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសង្គ្រោះពិភពលោកទាំងមូល” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top