ព័ត៌មានអន្តរជាតិ

តារាភាពយន្តកាប់ចាក់ វាយប្រហារមួយរូបថា លោកជាជនជាតិរុស្ស៊ី ១លានភាគរយ

បរទេស៖ តារាភាពយន្តគឺលោក Steven Seagal បានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំសម្ពោធនៃចលនាអន្តរជាតិស្រលាញ់រុស្ស៊ី នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារដោយអះអាងថា លោកពិតជា “ជនជាតិរុស្ស៊ីមួយលានភាគរយ” ។ តារាសម្តែងរូបនេះបានទទួលសញ្ជាតិរុស្ស៊ីក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នជាបេសកជនពិសេសរបស់ក្រសួងការបរទេសរុស្ស៊ីស្តីពីទំនាក់ទំនងមនុស្សធម៌រវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីព្រឹត្តិការណ៍នេះ លោក Seagal បាននិយាយថាប្រហែលពាក់កណ្តាលនៃជនជាតិអាមេរិកនៅតែ “ស្រឡាញ់” ប្រទេសរុស្ស៊ី ទោះបីជាមានភាពចលាចលជាអន្តរជាតិកំពុងបន្តក៏ដោយ។ តារាសម្តែងរូបនេះក៏បាននិយាយអំពីពូជពង្សរបស់លោក ជីតារបស់លោកបានធ្វើអន្តោប្រវេសន៍ទៅអាមេរិកពីប្រទេសរុស្ស៊ី បង្ហាញពីអត្ថន័យសម្រាប់លោកក្នុងការក្លាយជាជនជាតិរុស្ស៊ី។

លោកថា “ដើម្បីក្លាយជាជនជាតិរុស្សី គឺឈរសម្រាប់ការពិត តស៊ូដើម្បីការពិត។ … ខ្ញុំអាចនិយាយបានថាខ្ញុំជា Russophile (អន្តរជាតិដែលស្រលាញ់រុស្ស៊ី) មួយរយភាគរយ និងជាជនជាតិរុស្សីមួយលានភាគរយ។

ក្រៅ​ពី​ព្រឹត្តិការណ៍​នោះ តារា​សម្ដែង​រូប​នេះ​ក៏​បាន​និយាយ​ជាមួយសារព័ត៌មាន RT ដោយ​ធ្វើ​អត្ថាធិប្បាយ​អំពីពានរង្វាន់កិត្តិយស Order of Friendship ដែល​ទើប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រគល់ជូនលោក, លោកថា ពានរង្វាន់នេះគឺស្ថិតក្នុងចំណោមកិត្តិយសកំពូលរបស់រុស្ស៊ី ដែលផ្តល់រង្វាន់ដល់ជនបរទេសសម្រាប់សមិទ្ធិផលក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

To Top