ព័ត៌មានអន្តរជាតិ

តើខ្លឹមសារ នៃគំនិតផ្តួចផ្តើម អរិយធម៌សកល ដែលលើកឡើង ដោយលោក Xi Jinping គឺអ្វី?

ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានលើកឡើងនូវ “ គំនិតផ្តួចផ្តើម អរិយធម៌សកល “ជាលើកទីមួយ។ នេះជាផលិតផល សាធារណៈអន្តរជាតិមួយទៀត របស់លោកបន្ទាប់ពី “គំនិតផ្តួចផ្តើមអភិវឌ្ឍ ជាសកល” ដែលលោកបានលើកឡើង កាលពីខែកញ្ញាឆ្នាំ ២០២១ និង “គំនិតផ្តួចផ្តើមសន្តិភាពជាសកល” ដែលលោកបានលើកឡើង កាលពីខែមេសាឆ្នាំ២០២២ ។

“ គំនិតផ្តួចផ្តើម អរិយធម៌សកល “ដែលលោក Xi Jinping បានលើកឡើងរួមមាន៖ រួមគ្នាអំពាវនាវឱ្យគោរពភាពចម្រុះ នៃអរិយធម៌សកល, រួមគ្នាអំពាវនាវ ឱ្យផ្សព្វផ្សាយនូវ គុណតម្លៃរួមនៃមនុស្សជាតិ , រួមគ្នាអំពាវនាវឱ្យយកចិត្តទុកដាក់ លើការបន្តអរិយធម៌ និងការច្នៃប្រឌិតថ្មី , រួមគ្នាអំពាវនាវឱ្យ បង្កើនការផ្លាស់ប្តូរនិង កិច្ចសហប្រតិបត្តិការ មនុស្សជាតិនៃអន្តរជាតិ ។

លោក Xi Jinping បានលើកឡើងថា អរិយធម៌ខុសៗគ្នា រួមរស់នៅដោយបរិយាបន្ន ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបានដើរតួនាទី មិនអាចជំនួសបានក្នុងការជំរុញ ដំណើរការទំនើបកម្មមនុស្សជាតិ និងភាពរុងរឿង នៃឧទ្យានផ្កាចម្រុះ នៃអរិយធម៌ពិភពលោក។
ទាំងនេះជា ទស្សនៈគំនិត ដែលលោក Xi Jinping បានប្រកាន់ខ្ជាប់ជារហូតមក ។ កាលពីខែមីនាឆ្នាំ២០១៤ ពេលថ្លែងសុន្ទរកថា នៅពេលអញ្ជើញ បំពេញទស្សនកិច្ច នៅអង្គការយូណេស្កូ លោកបានបញ្ជាក់ថា ៖ «យើងត្រូវជំរុញឱ្យអរិយធម៌ខុសៗគ្នា គោរពរាប់អានគ្នា រស់នៅយ៉ាងសុខដុមរមនា ដើម្បីឱ្យការផ្លាស់ប្តូរ និង ការរៀនសូត្រគ្នា រវាងអរិយធម៌ក្លាយជាស្ពានបង្កើន ចំណងមិត្តភាព រវាងប្រជាជនបណ្តាប្រទេស ក្លាយជាកម្លាំងចលករ នៃការរីកចម្រើន របស់សង្គមមនុស្សជាតិ និងក្លាយជាចំណងសន្តិភាព នៃពិភពលោក ។»

អរិយធម៌នឹង កាន់តែចម្រុះពណ៌តាមរយៈការផ្លាស់ប្តូររវាងគ្នា អរិយធម៌នឹងកាន់តែសម្បូរបែប តាមរយៈការសិក្សារៀន សូត្រពីគ្នាទៅវិញទៅមក ។ ការធ្វើទំនើបកម្ម តាមបែបផែនចិន ជារបៀបថ្មី នៃអរិយធម៌មនុស្សជាតិ តាមរយៈការផ្លាស់ប្តូរ រវាងអរិយធម៌ដទៃ លើពិភពលោក ដែលចាំបាច់ នឹងធ្វើឱ្យឧទ្យានផ្កាចម្រុះ នៃអរិយធម៌ពិភពលោកកាន់ តែត្រចះត្រចង់ជាមិនខាន៕

To Top