ថ្ងៃទី១៥ ខែមីនា ពេលថ្លែងក្នុង កិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយពិភពលោក លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន បានលើកឡើងនូវការគិតគូរថ្មី អំពីការជំរុញទំនើបកម្ម សង្គមមនុស្សជាតិនិងគំនិតផ្តួចផ្តើម អរិយធម៌សកល។
តើយើងត្រូវការ ទំនើបកម្មបែបណា?
បែកខ្ញែកគ្នាឬវិបុលភាពរួមគ្នា? តម្កល់អរិយធម៌ខាងសម្ភារៈជាសំខាន់ ឬអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា? គឺអភិវឌ្ឍន៍ដោយប្រើ ធនធានឱ្យអស់រលីង ឬមនុស្សជាតិ និងធម្មជាតិ រួមរស់ជាមួយគ្នា ដោយសុខដុមរមនា? ប្រកួតប្រជែងគ្នា តាមនយោបាយបូកសូន្យ ឬសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ? តើត្រូវអភិវឌ្ឍតាមរបៀបថត ចម្លងទាំងស្រុងពីប្រទេសផ្សេង ឬអភិវឌ្ឍដោយម្ចាស់ការ ដោយឈរលើសភាព ការណ៍ជាតិរបស់ខ្លួន?
ទាក់ទិននឹងសំណួរខាងលើ លោក Xi Jinping បានលើកឡើង នូវការផ្តួចផ្តើមចំនួន៥ ចំណុចក្នុងកិច្ចសន្ទនាលើកនេះ ពោលគឺ លក្ខណៈប្រជាជន នៃទិសដៅធ្វើទំនើបកម្ម ភាពចម្រុះបែបនៃមាគ៌ា និរន្តរភាពនៃដំណើរការ សមិទ្ធផលអាចទទួលបានជាទូទៅ និងភាពរឹងមាំនៃការដឹកនាំ។ក្នុងនោះ “ការតម្កល់ទុកប្រជាជនជាសំខាន់” ជាគំនិតស្នូល នៃទស្សនធ្វើអភិបាលកិច្ចជាតិ របស់លោក Xi Jinping គោលដៅកសាងប្រទេសទំនើប គឺដើម្បីឱ្យប្រជាជន ទទួលបាន ជីវភាពរស់នៅដ៏ល្អបវរ ។ “ សមិទ្ធផលអាចទទួលបានជាទូទៅ” បានបង្ហាញពីទស្សនៈគំនិត ស្តីពីសហគមន៍រួមវាសនា នៃមនុស្សជាតិរបស់លោក Xi Jinping ។ លោកបានប្រៀបធៀប ក្នុងកិច្ចសន្ទនាថា ប្រទេសណាមួយក្តី ការស្វែងរកទំនើបកម្មរបស់ប្រទេស ត្រូវដើរតាមមាគ៌ាដែលកសាងរួមគ្នា ចែករំលែករួមគ្នានិងឈ្នះ-ឈ្នះ ។ ប្រទេសដែលដើរនៅជួរមុខគួរ ជួយប្រទេសដទៃធ្វើការអភិវឌ្ឍដោយចិត្តស្មោះ ។ ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ ពុំអាចឱ្យចង្កៀង របស់ខ្លួនកាន់តែភ្លឺជាងមុនទេ, ការរារាំងផ្លូវរបស់អ្នកដទៃ ក៏មិនអាចឱ្យ ខ្លួនឯងធ្វើដំណើរកាន់តែវែង ឆ្ងាយនោះដែរ។
ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានពន្យល់ម្តងទៀត អំពីទំនើបកម្មតាមបែបផែនចិន ។ លោកបាននិយាយថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្ម ដែលគ្របដណ្តប់លើទ្រង់ទ្រាយ ប្រជាជនដ៏ធំសម្បើម ដែលប្រជាជនទាំងមូលសុទ្ធ តែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ដែលអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា ដែលមនុស្សជាតិនិងធម្មជាតិរួម រស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្ម ដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិវិធី ។ ទំនើបកម្មតាមបែបផែនចិន ឈរលើសភាពការណ៍ជាតិផង ហើយសិក្សារៀនសូត្របទ ពិសោធន៍របស់ គ្រប់ប្រទេសផង , ដែលជាការបន្តវេននូវប្រវត្តិសាស្ត្រនិងវប្បធម៌ ផង បានសម្រួលអរិយធម៌យុគសម័យថ្មីផង, ផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជនចិន ហើយជំរុញការអភិវឌ្ឍរួម នៃសកលលោក , គឺជាមាគ៌ាល្អធំទូលាយសម្រាប់ចិន កសាងជាតិកាន់តែខ្លាំងក្លា ដែលអាចស្តាប្រជាជាតិ ឱ្យមានភាពរុងរឿងឡើងវិញ ក៏ជាមាគ៌ាដ៏ចាំបាច់សម្រាប់ប្រទេសចិន រុករកការវិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិ និងជំរុញឱ្យពិភពលោក មានភាពសុខសាន្តត្រាណ ។
ការធ្វើទំនើបកម្មតាមបែបផែនចិន បានក្លាយជាការបង្ហាញរួម នៃគំនិតធ្វើអភិបាលកិច្ចជាតិ របស់លោក Xi Jinping។