ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បញ្ចេញវីដេអូរបស់យន្តហោះគ្មានមនុស្សបើក ដែលត្រូវយន្តហោះរុស្ស៊ី ដេញតាម ហើយបញ្ចេញប្រេងសាំងដាក់

បរទេស៖ មន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ចេញវីដេអូមួយ ដែលខ្លួនបាននិយាយថា ត្រូវបានថតចេញពីយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលជួបគ្នាយ៉ាងជិតជាមួយយន្តហោះចម្បាំងរុស្ស៊ី Su-27 មុនពេលយន្តហោះអាមេរិក MQ-9 Reaper បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីដើមសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឃ្លីបវីដេអូដែលមានរយៈពេល ៥០ វិនាទីដែលបានផ្តល់ដល់ប្រព័ន្ធផ្សព្វផ្សាយបង្ហាញពីយន្តហោះស្ទាក់ចាប់បានចូលទៅជិតយន្តហោះគ្មានមនុស្សបើកពីខាងក្រោយ ហើយជាក់ស្តែងបានបញ្ចេញប្រេងឥន្ធនៈនៅពេលវាឡើង។

មន្ទីរបញ្ចកោណបានអះអាងថា យន្តហោះចម្បាំងរុស្ស៊ីបានធ្វើកលល្បិចបែបនេះជាច្រើនកាលពីថ្ងៃអង្គារ ហើយក្នុងនោះ គឺស្ទាបរបស់យន្តហោះគ្មានមនុស្សបើកត្រូវបានគេសន្មត់ថា បានបុកនិងខូច។ ខ្សែវីដេអូបង្ហាញពីយន្តទាំង២គ្រឿងដោយកាមេរ៉ាមានបញ្ហាទាំងពីរលើក។

ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថាមិនមានការប៉ះទង្គិចគ្នាទេ ហើយបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានគាំងម៉ាស៊ីន បន្ទាប់ពីបានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់មួយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergey Shoigu បាននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺការលុកលុយរបស់យន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងតំបន់មួយ ដែលយោធារុស្ស៊ីបានប្រកាសថា គ្មានដែនកំណត់ ដោយសារតែប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា

To Top