ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះការតវ៉ាយ៉ាងខ្លាំងនៅបារាំង ក្រោយពីលោក Macron សម្រេចដាក់បទបញ្ជា លើប្រាក់សោធននិវត្តន៍ ដោយមិនបានបោះឆ្នោត

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា ប៉ូលិសនៅទីក្រុងប៉ារីស បានប៉ះទង្គិចជាមួយ ក្រុមអ្នក តវ៉ាបន្ទាប់ពីរដ្ឋាភិបាលបារាំងបានសម្រេចចិត្តធ្វើកំណែ ទម្រង់ប្រាក់សោធននិវត្តន៍ដោយគ្មាន ការបោះឆ្នោតនៅក្នុងសភា ។
ក្រុមមនុស្សបានប្រមូលផ្តុំគ្នានៅលើ Place de la Concorde ក្នុងការឆ្លើយតបទៅនឹងការបង្កើនអាយុចូលនិវត្តន៍ពី៦២ ទៅ ៦៤ឆ្នាំ ។

ផែនការនេះបានបង្កឱ្យមានការជជែកដេញដោល និងកូដកម្មនយោបាយយ៉ាងក្តៅគគុករយៈពេល២ខែ ។

ទីបំផុត លោកនាយករដ្ឋមន្ត្រី Élisabeth Borne បានសំអាងលើមាត្រា៤៩/៣នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ជៀសវាងការបោះឆ្នោតនៅក្នុងសភាបាន ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅប៉ុន្មាននាទីមុនពេលសមាជិកសភាត្រូវបានកំណត់ពេលបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ពីព្រោះមិនមានការធានាក្នុងការឈ្នះសំឡេងភាគច្រើន ។

ទង្វើនេះបានបង្កឲ្យមានកំហឹងនៅក្នុងចំណោមអ្នកនយោបាយប្រឆាំង ។ មនុស្សជាច្រើនបានសើចចំអកនាយករដ្ឋមន្ត្រី La Marseillaise និងលើកសញ្ញាតវ៉ានៅក្នុងសភា ។

មេដឹកនាំបក្សប្រឆាំងស្តាំនិយមលោកស្រី Marine Le Pen បានលើកឡើងថា ចលនាគ្មានទំនុកចិត្តនឹងត្រូវប្តឹង ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Emmanuel Macron ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top