ព័ត៌មានអន្តរជាតិ

និយតករអឺរ៉ុប ខឹងសម្បារចំពោះការដោះស្រាយ របស់អាជ្ញាធរអាមេរិក ជុំវិញការដួលរលំរបស់ធនាគារ SVB

ព្រុចសែល៖ និយតករហិរញ្ញវត្ថុអឺរ៉ុប មានការខឹងសម្បារចំពោះការដោះស្រាយ របស់អាជ្ញាធរសហរដ្ឋអាមេរិក ចំពោះវិបត្តិ Silicon Valley Bank (SVB) នេះបើយោងតាមកាសែតអង់គ្លេស Financial Times ។

និយតករអ៊ឺរ៉ុបមួយចំនួន បានចោទប្រកាន់ ជាឯកជនទៅលើអាជ្ញាធរសហរដ្ឋអាមេរិកពី “ការហែកសៀវភៅច្បាប់ សម្រាប់ធនាគារដែលបរាជ័យ ដែលពួកគេបានជួយ ក្នុងការសរសេរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដកស្រង់ពីមន្ត្រីជាន់ខ្ពស់តំបន់អឺរ៉ូ កាសែតនេះបានចុះផ្សាយថា និយតករអឺរ៉ុប មានការភ្ញាក់ផ្អើលចំពោះ “អសមត្ថភាពទាំងស្រុង” របស់អាជ្ញាធរសហរដ្ឋអាមេរិក។

កាសែត Financial Times បានឲ្យដឹងថា ប្រជាជនអឺរ៉ុប មិនសប្បាយចិត្តជាពិសេស ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការគ្របដណ្តប់លើអ្នកដាក់ប្រាក់បញ្ញើក្នុងធនាគារ SVB ទាំងអស់ ដែលអាច “ធ្វើឱ្យខូចដល់របបដែលបានព្រមព្រៀងជាសកល”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top