ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហ័ពន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជូនសារទៅមិត្តបរទេសថា ទោះក្នុងកាលៈទេសៈ ណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ ព្រះរាជាណាច ក្រកម្ពុជា។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកលោកហ៊ុន ម៉ានី បានសរសេយ៉ាងដូចនេះថា៖« ថ្ងៃនេះ កាលពី ៥៣ឆ្នាំមុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ ដោយ មានការគាំទ្រពីបរទេស បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលជាទីគោរពសក្ការៈនៃយើង»។
លោកលើកឡើងថា ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាយុវជនខ្មែរ ជំនាន់ក្រោយ យើងត្រូវចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ដែលអាចនិយាយបានថា ជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ដោយបន្តនាំទុក្ខវេទ នារហូតរុញច្រានប្រជាជនកម្ពុជា ឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
បានលើកឡើងទៀតថាអ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ ចេញពីព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តនេះ គឺមេរៀនចំនួនពីរ ក្នុងនោះ៖ ទី១. ការជ្រៀតជ្រែកពីបរទេសអាចនាំឲ្យកម្ពុជា ឆ្លងកាត់នូវភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតនូវសោដនាកម្មដូចអតីតកាល ដែលផ្តល់ជាមេរៀនដ៏ជូរចត់ដល់ប្រជាជនខ្មែរគ្រប់រូប។ ទី២. ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចនាំមកនូវការបែកបាក់សាមគ្គីភាព របស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល ដែលសង្គមជាតិយើងបានឆ្លងកាត់ដ៏លំបាកអស់ជាច្រើនទសវត្សរ៍ ទម្រាំយើងសម្រេចបានពេ ញលេញនូវសាមគ្គី និងឯកភាពជាតិ ក្រោយការអនុវត្តដោយជោគជ័យ នូវនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។
លោកបន្ថែមថាផ្អែកលើមេរៀន នៃថ្ងៃ ១៨ មីនា ១៩៧០ នេះ៖ ទី១. យើងត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍ នេះ កុំឲ្យប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះ កើតឡើងវិញ។ទី ២. យើងត្រូវថែរក្សាសាមគ្គី ឯកភាព ផ្ទៃក្នុងរបស់ព្រះរាជា ណាចក្រកម្ពុជាឲ្យបានដាច់ខាត ដោយ ដោះស្រាយបញ្ហាផ្ទៃក្នុងនានា ដោយខ្លួនឯង និងជំរុញបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើផលប្រយោជន៍ របស់ប្រទេសជាតិយើង ។ ទី៣. យើងត្រូវបញ្ជូនសារទៅមិត្តបរទេសដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជាដែលយើងត្រូវរក្សាឲ្យបាន ដើម្បីអនាគតរបស់ប្រជាជនយើង៕ ដោយៈ អ៊ាង ប៊ុនរិទ្ធ