ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត១៤នាក់ នៅក្នុងហេតុការណ៍ គ្រោះរញ្ជួយដី កម្រិតធ្ងន់៦,៨រ៉ិចទ័រ នៅអេក្វាឌ័រ

CUENCA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់បានរងរបួស ហើយអគារជាច្រើនខ្នង រងការខូចខាត នៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានអង្រួនប្រទេសប៉េរូ និងអេក្វាឌ័រ កាលពីថ្ងៃសៅរ៍ ។

អគារដែលត្រូវបានបំផ្លាញ យានជំនិះ និងកម្ទេចកម្ទីអាចត្រូវបានគេមើលឃើញនៅក្នុងទីក្រុងដូចជា ក្រុង Machala និង Cuenca ក្នុងប្រទេសអេក្វាឌ័រ ខណៈដែលមន្ត្រីជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅខ្ចីជំនួយ ហើយអ្នកស្រុកដែលភ័យស្លន់ស្លោបានរត់ចូលតាមដងផ្លូវ ។

ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានដាក់ក្នុងកម្រិត៦,៨ រ៉ិចទ័រ និងជម្រៅជិត៦៦ គីឡូម៉ែត្រ បានកើតឡើងនៅវេលាម៉ោង១២និង១២នាទីយប់ ម៉ោងក្នុងស្រុក ។

អាជ្ញាធរបានឲ្យដឹងថា ចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងក្រុង Balao នៃប្រទេស អេក្វាឌ័រ ក្បែរព្រំដែនជាមួយប្រទេសប៉េរូ ។

ប្រធានាធិបតីអេក្វាឌ័របានថ្លែងឲ្យដឹងថា មនុស្ស១៣នាក់បានស្លាប់ ក្នុងនោះ១១នាក់នៅក្នុងខេត្ត El Oro និង២នាក់នៅខេត្ត Azuay ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top