ព័ត៌មានអន្តរជាតិ

អតីត ប្រធានាធិបតីប៉ាគីស្ថាន រងបទចោទប្រកាន់ ថាពាក់ព័ន្ធទៅនឹងភេវរកម្ម

បរទេស៖ ក្រុមប៉ូលីស នៅក្នុងរដ្ឋធានីអ៊ីស្លាមម៉ាបាដ បានរៀបចំឯកសារ ដើម្បីដាក់ពាក្យប្តឹង អតីតប្រធានាធិបតីប៉ាគីស្ថាន លោក Imran Khan ក្រោយពេលដែលក្រុមអ្នកគាំទ្រ របស់លោកបាននាំគ្នា សម្រុកចូលទីតាំង អគារតុលាការកំពូល កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ។

យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលោក Khan រួមជាមួយនឹងមន្ត្រីជាច្រើននាក់នៅក្នុងគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់គាត់ និងអ្នកគាំទ្ររបស់គាត់ជាច្រើនរយនាក់ ទៀតត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួន រួមមានកុបកម្ម ការរារាំង ការវាយប្រហារលើមន្រ្តីប៉ូលីស ការដុតបំផ្លាញ ការគំរាមកំហែង និងជាពិសេស អំពើភេរវកម្មផងដែរ។

គួរឲ្យដឹងដែរថាការចោទប្រកាន់ថ្មីនេះកើតចេញពីកុបកម្មនៅខាងក្រៅបរិវេណតុលាការក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃសៅរ៍ ដែលក្នុងនោះក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងគ្រាប់បែកភ្លើងដាក់ប៉ូលិស ខណៈដែលពួកគេកំពុងរង់ចាំវត្តមានមកដល់របស់លោក Khan។

ហេតុការណ៍នេះបានបង្កឲ្យកើតមានជម្លោះដាក់គ្នារវាងក្រុមបាតុករនិងក្រុមអជ្ញាធរដោយក្នុងនោះរថយន្ត​ប៉ូលិស​រាប់សិប​គ្រឿង​ត្រូវ​បាន​ឆេះ ហើយ​មន្ត្រី​បាន​ឆ្លើយតប​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែកទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top