ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រជាធិបតេយ្យ នៃប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ ទាំងមូលធ្វើឱ្យប្រជាធិបតេយ្យ ក្លាយជាចំណងតភ្ជាប់រដ្ឋាភិបាល និងប្រជាជន យ៉ាងពិតប្រាកដ

មុនពេលបើកធ្វើមហាសន្និបាត នៃសភាទាំងពីររបស់ចិនឆ្នាំនេះ ក្នុងទីធ្លាតូចមួយនៃភូមិ Chitang ស្រុក Taojiang ខេត្ត Hunan អ្នកភូមិជាង១០នាក់ បានអង្គុយជួបជុំគ្នា សំណេះសំណាលជាមួយអភិបាល ភូមិយ៉ាងជិតស្និទ្ធ ។ លោក Gao Ya តំណាងនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន និងជាលេខាធិការនៃគណៈកម្មការបក្សក្នុងភូមិ Chitang បើកធ្វើកិច្ចប្រជុំនៅទីធ្លាតាមផ្ទះ ដើម្បីនាំយកសំណើ របស់អ្នកភូមិអំពីការត្រួសត្រាយការអភិវឌ្ឍ ឧស្សាហកម្មឫស្សីនិងការកសាងផ្លូវព្រៃក្នុងតំបន់ភ្នំដាក់ជូនមហាសន្និបាត នៃសភាទាំងពីរដែលបើកធ្វើនៅក្រុងប៉េកាំង ។ “សាលពិភាក្សាការងារក្នុងទីធ្លាផ្ទះ” “កិច្ចប្រជុំនៅតាមផ្ទះ ” និងកម្មវិធីខ្នាតតូចអំពី“ សារបញ្ចេញមតិយោបល់ របស់តំណាងនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន ឬសមាជិកសភាប្រឹក្សា នយោបាយប្រជាជនទូទាំង ប្រទេសចិនចំពោះរដ្ឋាភិបាល”។ល ។ មហាសន្និបាត នៃសភាទាំងពីររបស់ចិនឆ្នាំនេះ កៀកស្និទ្ធនឹងប្រជាជន តាមរបៀបគ្រប់បែបយ៉ាង ដើម្បីស្តាប់ក្តីបំណងរបស់ពួកគេ ក៏ដូចជាបង្កើតស្ពានទាក់ទងគ្នាយ៉ាង រលូនរវាងរដ្ឋាភិបាលនិងប្រជាជន ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានលើកឡើងថា ក្រោមប្រព័ន្ធរបបសង្គមនិយមរបស់ចិន មានរឿងអ្វីគួរតែពិភាក្សាឱ្យបានល្អ រឿងរបស់ប្រជាជន ត្រូវពិភាក្សា ដោយប្រជាជនទាំងអស់ ដើម្បីរកបានលទ្ធផលដ៏ល្អបំផុត ដែលសមស្របនឹងក្តីបំណង និងតម្រូវការនៃសង្គមទាំងមូល នេះទើបជាធាតុពិត នៃប្រជាធិបតេយ្យប្រជាជន ។
ការដោះស្រាយប្រកប ដោយប្រសិទ្ធភាពនូវសំណើ របស់តំណាងប្រជាជនទូទាំងប្រទេសចិន និងសេចក្តីស្នើច្បាប់របស់សមាជិកសភា ប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន ជាការបង្ហាញនូវប្រសិទ្ធភាពជាក់ស្តែងនៃប្រជាធិបតេយ្យបែបចិន ។ នៅឆ្នាំ២០២២ ស្ថាប័ននានានៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានដោះស្រាយសំណើ របស់តំណាងប្រជាជនទូទាំង ប្រទេសចិនចំនួន៨៧២១ច្បាប់ និងសេចក្តីស្នើច្បាប់របស់សមាជិកសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិនចំនួន ៥៨៦៥ច្បាប់ ដែលត្រូវជា៩៤,៨ភាគរយនិង៩៥ភាគរយ នៃចំនួនសរុប នៃសេចក្តីសំណើនិងសេចក្តីស្នើច្បាប់ ដោយឡែកពីគ្នា ។ ការប្រឹក្សានយោបាយតាមមូលដ្ឋាន តាមទម្រង់ច្រើនបែបយ៉ាង និងប្រកបដោយភាពប្រាកដប្រជា បានដើរតួនាទីដ៏សំខាន់ ។

កាលពីថ្ងៃទី៧ខែមីនា គណៈប្រតិភូនានា ដែលបានចូលរួមមហាសន្និបាតលើកទី១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤បានរៀបចំធ្វើកិច្ចប្រជុំតាមក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញត្តិ ។ សេចក្តីព្រាងច្បាប់ស្តីពីការធ្វើ វិសោធនកម្មនេះបានលើកឡើងថា នីតិប្បញ្ញត្តិត្រូវប្រកាន់ខ្ជាប់និង អភិវឌ្ឍប្រជាធិបតេយ្យ នៃប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល គោរពនិងធានាសិទ្ធិមនុស្ស ក៏ដូចជាធានានិងជំរុញ សមភាពនិងយុត្តិធម៌ក្នុងសង្គម ។ ពីនីតិប្បញ្ញត្តិដល់ការ សម្រេចគោល នយោបាយ សុទ្ធតែត្រូវស្តាប់សំឡេង របស់ប្រជាជន នៅគ្រប់ដំណាក់កាលនិងយល់ដឹងពីសភាពការណ៍មូលដ្ឋាន ។ អភិបាលកិច្ចតាមនីតិរដ្ឋបានការពារ ប្រជាធិបតេយ្យប្រជាជន នឹងបង្ហាញពី “ដំណើរអភិវឌ្ឍន៍ទាំងមូល”ឱ្យបានកាន់តែល្អ ។

លោក Martin Albrow សមាជិកបណ្ឌិត្យសភាវិទ្យា សាស្ត្រសង្គមនិងជាសង្គមវិទូ ដ៏ល្បីឈ្មោះរបស់អង់គ្លេស បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ប្រជាធិបតេយ្យបែបចិនគឺទទួលបានការគាំទ្រពីប្រជាជនទាំងអស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនីស្តចិន ។ នេះជាប្រជាធិបតេយ្យ ដ៏ស៊ីជម្រៅម្យ៉ាង ដែលខុសគ្នាស្រឡះពីប្រជាធិបតេយ្យរបស់ប្រទេសប៉ែកខាងលិច ។
បន្ទាប់ពីទទួលសារបញ្ចេញមតិ យោបល់គ្រប់បែបយ៉ាងរបស់តំណាង ប្រជាជនទូទាំងប្រទេសចិន និង សមាជិកសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស ចិន កម្មវិធីខ្នាតតូចអំពី“ សារបញ្ចេញមតិយោបល់របស់តំណាង ឬសមាជិក ចំពោះរដ្ឋាភិបាល” ដែលទើបដាក់ឱ្យប្រើប្រាស់ មុនពេលបើកធ្វើមហាសន្និបាត នៃសភាទាំងពីររបស់ចិនឆ្នាំនេះ នឹងប្រគល់ទៅឱ្យក្រសួងពាក់ព័ន្ធ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីសិក្សាស្រាវជ្រាវនិង ដោះស្រាយយ៉ាងទាន់ហេតុការណ៍ ។ ក្នុងអំឡុងពេលបើកធ្វើមហាសន្និបាត នៃ សភាទាំងពីររបស់ចិនឆ្នាំនេះ ការិយាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចាត់ចែងបុគ្គលិក ការងាររៀប ចំជាក្រុមពិសេស ដែលមានសមាជិក១០០នាក់ ក្នុងនោះ មាន៧៥នាក់ ទៅស្តាប់ការពិនិត្យ ពិភាក្សារបស់តំណាង ប្រជាជនទូទាំង ប្រទេសចិននិង សមាជិកសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិននៅហ្នឹងកន្លែង ហើយសមាជិក២៥នាក់ទៀតរៀបចំកំណត់ត្រា របាយការណ៍សង្ខេបនិងសារបញ្ចេញ មតិយោបល់ពីកម្មវិធីខ្នាតតូចក្នុងការិយាល័យនៅពីក្រោយ ដើម្បីសម្រាំងមតិយោបល់និងសំណើ ដែលមានលក្ខណៈទូទៅនិងជាគំរូ ហើយផ្ទេរ ទៅឱ្យស្ថាប័នពាក់ព័ន្ធឆ្លើយតប ។

មហាសន្និបាត នៃសភាទាំងពីរ របស់ចិនជាវេទិកាដែលឆ្លុះបញ្ចាំងពីមតិយោបល់របស់ប្រជាជននិងប្រមូលផ្តុំគំនិតឯកភាពរួម ហើយក៏ជាបង្អួច ដែលប្រឈមមុខផ្ទាល់នឹងការយកចិត្តទុកដាក់ និងទទួលការត្រួតពិនិត្យផងដែរ ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ថា ប្រជាធិបតេយ្យ នៃប្រជាជនក្នុងដំណើរ អភិវឌ្ឍន៍ទាំងមូលអាចដំណើរ ការបាននៅប្រទេសចិន គឺដោយមកពីវាសមស្របនឹង ការពិតជាក់ស្តែងរបស់ចិនពោល គឺអាចប្រមូលផ្តុំគំនិតឯកភាព រួមយ៉ាងឆាប់រហ័ស នាំមកនូវអភិបាល កិច្ចប្រកបដោយគុណភាពល្អ ក៏ដូចជាធ្វើឱ្យប្រជាធិបតេយ្យក្លាយជា ចំណងតភ្ជាប់រដ្ឋាភិបាល និងប្រជាជន យ៉ាងពិតប្រាកដ ។
បច្ចុប្បន្ននេះ ប្រទេសចិន បានចាប់ផ្តើមដំណើរថ្មីនៃកិច្ច កសាងប្រទេស សង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ។ ប្រជាធិបតេយ្យនៃប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល បានសម្រេចបានយ៉ាងពិត ប្រាកដនូវការអភិវឌ្ឍ ដើម្បីប្រជាជន ការអភិវឌ្ឍពឹងផ្អែកទៅលើ ប្រជាជននិងប្រជាជន ចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ ។ នៅពេលអនាគត ផ្លូវអភិវឌ្ឍប្រជាធិបតេយ្យ នៃប្រជាជនក្នុងដំណើរ ទាំងមូលនឹងបង្កើតសមិទ្ធផល អភិវឌ្ឍន៍កាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន ៕

To Top