ព័ត៌មានអន្តរជាតិ

ប្រធានក្រុមទាហានស៊ីឈ្នួល អំពាវនាវឱ្យមានការគាំទ្រពីវិមានក្រឹមឡាំង ចំពេលមានការចាកចេញ របស់ទាហាន

ម៉ូស្គូ៖ លោក Yevgeny Prigozhin ដែលជាអ្នកផ្តល់ហិរញ្ញប្បទាននៃក្រុម Wagner ដែលជាក្រុមទាហានស៊ីឈ្នួល ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន បានអំពាវនាវទៅកាន់ទីក្រុងម៉ូស្គូសម្រាប់ជំនួយមុនពេលការវាយលុករបស់អ៊ុយក្រែន ដែលរំពឹងទុក ហើយខណៈដែលការវាយតម្លៃរបស់អង់គ្លេសបានឲ្យដឹងថា គាត់លោកប្រឈមមុខនឹងការចាកចេញរបស់កងទ័ពដែលជិតមកដល់។

លិខិតមួយដែលត្រូវបានចេញផ្សាយនៅលើបណ្តាញ Telegram របស់លោក Prigozhin រៀបរាប់ពីកង្វល់របស់លោក Prigozhin ទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu អំពីអ្វីដែលអាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនៅក្នុងសមរភូមិ Bakhmut ។

នៅក្នុងបេសកកម្មចុះថ្ងៃទី២០ ខែមីនាលោក Prigozhin បានអះអាងថា អង្គភាពរបស់លោកបានគ្រប់គ្រង ៧០ភាគរយនៃទីក្រុង Donetsk ហើយកំពុងបន្តការវាយលុករបស់ពួកគេ “សម្រាប់ការរំដោះពេញលេញរបស់វា” ។

ប៉ុន្តែ​លោក​បាន​លើកឡើងថា ព័ត៌មាន​បាន​ចង្អុល​បង្ហាញ​ពី​ចំណាត់​ការ​មួយ “​នៅ​ចុង​ខែ​មីនា ដើម​ខែ​មេសា” ដោយ​កង​កម្លាំង​អ៊ុយក្រែន​ដែល​នឹង​ព្យាយាម​ផ្តល់​ការ​វាយ​ប្រហារ “ដើម្បី​កាត់​ផ្តាច់​អង្គភាព Wagner ពី​កម្លាំង​សំខាន់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី”៕ប្រែសម្រួល ឈូក បូរ៉ា

To Top