បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin បានចេញសេចក្តីថ្លែងការណ៍ ព្រមានប្រឆាំង ទៅនឹងរដ្ឋាភិបាល ទីក្រុងឡុង ដែលបានសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់ សារធាតុអ៊ុយរ៉ាញ៉ូម DU ម្យ៉ាងដែលអាចប្រើប្រាស់ជាគ្រាប់ រំសេវសម្រាប់ផលិត គ្រាប់កាំភ្លើងឲ្យរថក្រោះ នៅក្នុងប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក្តី បើយោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រធានាធិបតីរុស្សីរូបនេះ ក៏បានអះអាងទៀតដែរថាអ៊ុយរ៉ាញ៉ូម DU ទាំងនោះក៏ជាធាតុផ្សំដ៏សំខាន់ ក្នុងការអាចយកទៅផលិត បានជាគ្រាប់ក្បាលអាវុធនុយក្លេអ៊ែរ បានថែមទៀតផងដែរ។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងផែនការ ផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម DU ជាច្រើនទៅឲ្យប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសអង់គ្លេស និងបន្ទាប់ពីបានប្រកាសផ្គត់ផ្គង់រថក្រោះ Challenger 2 ជាច្រើនគ្រឿងកន្លងមកហើយផងនោះ។
សេចក្តីថ្លែងការណ៍របស់លោក Putin ក៏ត្រូវបានគេមើលឃើញដែរថា បានកើតឡើងនៅក្នុងអំឡុង ពេលនៃជំនួបពិភាក្សារវាងមេដឹកនាំចិន លោកប្រធានាធិបតី Xi Jinping និងលោក Putin នាទីក្រុងមូស្គូកាលពីថ្ងៃអង្គារម្សិលមិញនេះ៕
ប្រែសម្រួល៖ស៊ុនលី