បរទេស៖ អតីតអនុប្រធានក្រុមហ៊ុនបណ្តាក់ទុនផ្នែកធនាគារ Lehman Brothers គឺលោក Lawrence McDonald បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti ថា វិបត្តិធនាគារអាចលេបយក អ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់ ឬហៅ សាមញ្ញាថា ធនាគារចំនួន ៥០ ផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើអាជ្ញាធររបស់ប្រទេសនេះ មិនចាត់វិធានការសមស្រប ដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធ នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតអនុប្រធានរូបនេះបាននិយាយថា “អ្នកបង្កើតគោលនយោបាយទំនងជា នឹងត្រូវបង្ខំឱ្យណែនាំការរក្សាទុក ដែលមានទំហំធំជាងមុន ដើម្បីរក្សាលំហូរចេញនៃប្រាក់បញ្ញើពី គណនីធនាគារដែលលើសពី ២៥០ ០០០ដុល្លារ” ។
ការដួលរលំរបស់សេវាហិរញ្ញាវត្ថុ Lehman Brothers ដែលបណ្តាលឱ្យទីផ្សារផ្តល់ មូលនិធិគាំងលែងដំណើរការ និងធ្វើឱ្យមានការលំបាកសម្រាប់ អ្នកផ្តល់ប្រាក់កម្ចីពិភពលោកក្នុងការ ទទួលបានប្រាក់ដុល្លារអាមេរិក ដែលជាការចាប់ផ្តើមនៃវិបត្តិហិរញ្ញវត្ថុ ពិភពលោកក្នុងឆ្នាំ ២០០៨។
យោងតាម McDonald បញ្ហាបច្ចុប្បន្នដែលប្រឈមមុខនឹង វិស័យធនាគាររបស់សហរដ្ឋអាមេរិក គឺស្រដៀងទៅនឹងបញ្ហាមុនការដួលរលំ ដ៏អាក្រក់របស់មហាយក្សហិរញ្ញវត្ថុ។
អតីតនាយកប្រតិបត្តិរូបនេះបានបន្ថែមថា ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងខាតបង់ “រាប់រយពាន់លានដុល្លារ” ជាមួយនឹងមូលនិធិទាំងនេះដោយជៀសមិនរួច ផ្លាស់ប្តូរទៅកាន់អ្នកឱ្យខ្ចីធំជាង ហើយបន្ទាប់មកទៅកាន់ប័ណ្ណរតនាគារ ៕
ប្រែសម្រួលៈ ណៃ តុលា