ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវយោធាបណ្តេញចេញពីតំណែងថា គណបក្សភឿថៃ នឹងមានបេក្ខភាពនាយករដ្ឋមន្ត្រីបីរូប

បរទេស៖ នាយករដ្ឋមន្ត្រីដែលត្រូវបាន បណ្តេញចេញពីដំណែងរបស់ថៃ គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់ទៅកាន់សាធារណជនថា លោកជឿជាក់លើសមត្ថភាពនយោបាយ របស់កូនស្រីរបស់លោកដោយនិយាយថា កូនស្រីរបស់លោកនឹងក្លាយជានាយករដ្ឋមន្ត្រី ដែលមានសមត្ថភាពជាងលោក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលជជែកក្នុងកម្មវិធីឆាត Clubhouse ចុងក្រោយរបស់លោកកាលពីយប់ថ្ងៃអង្គារ លោក ថាក់ស៊ីន បានប្រាប់អ្នកគាំទ្ររបស់លោកថា លោកស្រី Paetongtarn ដែលជាកូនស្រីពៅរបស់លោក និងជាប្រធាន “គ្រួសារភឿថៃ” បានដឹងពីនយោបាយតាំងពី លោកស្រីអាយុប្រាំបីឆ្នាំមកម្ល៉េះ ដោយសារលោកស្រីតែងតែ នៅជាប់ជាមួយលោក។

លោកស្រី Paetongtarn មានបុគ្គលិកលក្ខណៈទៀងត្រង់ និងឧស្សាហ៍ព្យាយាម ហើយពេលបូកបញ្ចូលជាមួយ ចំណេះដឹងដែលលោកស្រី ដែលមានទាក់ទងនឹងនយោបាយ លោកស្រីដឹងអំពីការបន់បែនរបស់នយោបាយ។ លោកថាក់ស៊ីនបានមានប្រសាសន៍ថា “យើងធ្វើបច្ចុប្បន្នភាពគ្នាជារៀងរាល់ថ្ងៃ។

លោកបាននិយាយថា “ប្រសិនបើអ្នកសួរខ្ញុំ ខ្ញុំគិតថា Paetongtarn អាចក្លាយជានាយករដ្ឋមន្ត្រីដ៏ល្អម្នាក់។ ខ្ញុំប្រាកដថា បុគ្គលិកលក្ខណៈទៀងត្រង់របស់នាង ដែលនាងទទួលបានពីម្តាយរបស់នាង អាចធ្វើអោយនាងក្លាយជា អ្នកនយោបាយដែលមានសមត្ថភាពជាងខ្ញុំ”។

អតីតនាយករដ្ឋមន្រ្តីដែលត្រូវ បណ្តេញចេញពីតំណែងរូបនេះ បន្ថែមថា គណបក្សភឿថៃនឹងមាន បេក្ខភាពនាយករដ្ឋមន្ត្រីបីរូប។ ឈ្មោះអ្នកទាំង៣ គឺនឹងត្រូវបានបង្ហាញនៅថ្ងៃទី ៥ ខែមេសា។

នៅពេលសួរថាតើកូនស្រីរបស់លោក នឹងក្លាយជាកូនស្រីម្នាក់ក្នុងចំណោមពួកគេឬអត់ លោក ថាក់ស៊ីនបាននិយាយថា នាងអាចក្លាយជានាយករដ្ឋមន្រ្តីល្អម្នាក់។ នាងចាប់អារម្មណ៍លើបច្ចេកវិទ្យា និងតំណាងឱ្យមនុស្សជំនាន់ថ្មី ខណៈដែលទីប្រឹក្សារបស់នាងឈ្មោះ ស្រីថា ថាវីស៊ីន ជាអ្នកពូកែខាងសេដ្ឋកិច្ច និងដំណើរការអាជីវកម្ម។ លោកបានបន្តថា អ្នកទាំងពីរមានតួអង្គខុសគ្នា ខណៈបេក្ខភាពទី៣ នឹងមានជំនាញផ្សេងទៀត ប៉ុន្តែឈ្មោះនឹងមិនត្រូវបានគេប្រកាសនោះទេ រហូតដល់កាលបរិច្ឆេទមកដល់៕

ប្រែសម្រួលៈ ណៃ តុលា

To Top