ថ្ងៃទី ២៣ ខែមីនាឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅរុស្ស៊ី បន្ទាប់ពីលោកបន្តកាន់តំណែងជាប្រធានរដ្ឋចិន ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា «សម្របនឹងចរន្តវិវឌ្ឍរីកចម្រើន នៃយុគសម័យ ជំរុញសន្តិភាពនិងវឌ្ឍន ភាពសកល» នៅវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ ក្រុងម៉ូស្គូ ដោយលើកឡើងថា បណ្តាប្រទេសនានា បានប្រាស្រ័យទាក់ទងគ្នា និងពឹងផ្អែកលើគ្នា កាន់តែស៊ីជម្រៅ ដែលជាកម្រិតពុំធ្លាប់មាន មនុស្សជាតិរស់នៅ ក្នុងភូមិភពផែនដីតែមួយ ហើយក្លាយទៅជា សហគមន៍វាសនារួមមួយ ។
រហូតដល់បច្ចុប្បន្ននេះ លោក Anatoly Torku Torkunov វិទ្យាធិការនៃវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ ដែលបានកាន់តំណែងជាង ៣០ ឆ្នាំមកហើយ នៅតែចាំយ៉ាង ច្បាស់នូវទិដ្ឋភាព នៅថ្ងៃនោះ៖ ក្នុងសាលប្រជុំ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានអង្គុយពេញគ្រូបង្រៀន និងនិស្សិតជាងមួយពាន់នាក់ បរិយាកាសកក់ក្តៅយ៉ាងខ្លាំង ។
លោក Anatoly Torku Torkunov ថ្លែងថា “លោកប្រធានរដ្ឋ Xi Jinping គឺជាមេដឹកនាំដែលប្រកប ដោយភាពទាក់ទាញខាងបុគ្គលិកលក្ខណៈដ៏ពិសេស មេដឹកនាំប្រទេស ធំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិបានមកថ្លែងសុន្ទរកថា នៅសាលាយើង គឺធ្វើឱ្យលោកគ្រូ អ្នកគ្រូនិង និស្សិតទាំងឡាយមានកិត្តិយសខ្លាំងណាស់” ។
លោក Anatoly Torku Torkunov បន្តថា សុន្ទរកថា របស់លោកប្រធានរដ្ឋ Xi Jinping មានខ្លឹមសារសម្បូរបែប មានគំនិតស៊ីជម្រៅ ដែលធ្វើឱ្យគ្រប់គ្នា នៅកន្លែង ប្រជុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ។ លោកថា គ្រូល្អម្នាក់ប្រសើរជាងសៀវភៅមួយម៉ឺនក្បាល។ លោកប្រធានរដ្ឋ Xi Jinping មិនត្រឹមតែជាមេដឹកនាំប្រទេសធំមួយរូបប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនរបស់យើងគ្រប់គ្នា។
អ្វីដែលធ្វើឱ្យលោក Anatoly Torku Torkunov កាន់តែរំភើបនោះ គឺវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូជាកន្លែងដែលលោក Xi Jinping លើកឡើងនូវគំនិត សហគមន៍រួមវាសនាតែមួយជាលើកដំបូង។
លោក Anatoly Torku Torkunov បន្តទៀតថា បើធៀបនឹងទ្រឹស្តីទំនាក់ទំនងអន្តរជាតិផ្សេងទៀត គន្លឹះនៃគំនិតកសាងសហគមន៍ រួមវាសនាតែមួយរបស់មនុស្សជាតិ គឺនៅត្រង់វាបានទាក់ទងជាមួយវិស័យសំខាន់ៗ ជាច្រើននៃសង្គមជាតិ និងការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូល ថែមទាំងបានបង្ហាញពីធាតុពិតរបស់វាផងដែរ៕