មនុស្សជាតិ រស់នៅលើភពផែនដីតែមួយ រស់នៅក្នុងពេលវេលានិងលំហតែមួយ ដែលជាទីប្រសព្វនៃ ប្រវត្តិសាស្ត្រនិងការពិត ហើយក្លាយទៅជាសហគមន៍រួមវាសនាតែមួយដែលមានខ្ញុំនិងអ្នក។
កាលពី១០ឆ្នាំមុន គឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយលើកឡើងទស្សនៈ កសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្សជាតិជាលើកដំបូងទៅកាន់ពិភពលោក។
១០ឆ្នាំកន្លងទៅនេះ លោកXiJinpingបានផ្តួចផ្តើមឱ្យកសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្ស ជាតិនៅ ក្នុងកាលៈទេសៈជាច្រើន។ទស្សនៈនេះទទួលបានការអភិវឌ្ឍ និងមានសម្បូរបែបជាបន្តបន្ទាប់ ហើយផ្តល់ជាតម្រិះ ប្រាជ្ញាចិន និងផែនការចិន សម្រាប់ឆ្លើយតបនឹងការផ្លាស់ប្តូររបស់ពិភពលោក ការផ្លាស់ប្តូរយុគសម័យនិងប្រវត្តិសាស្ត្រ ព្រមទាំងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិន។
លោកXi Jinpingបានលើកឡើងថា ការជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ មិនមែនសំដៅ លើការយករបបមួយទៅជំនួសឱ្យរបបមួយទៀត ឬយកអរិយធម៌មួយទៅជំនួសឱ្យ អរិយធម៌មួយទៀត នោះទេ ប៉ុន្តែជាប្រទេសដែលមានរបបសង្គម មនោគមវិជ្ជា ប្រវត្តិសាស្ត្រ វប្បធម៌ផ្សេងៗគ្នា និងកម្រិតអភិវឌ្ឍន៍ខុសគ្នា ចែករំលែកផលប្រយោជន៍ សិទ្ធិនិងទំនួលខុសត្រូវក្នុងកិច្ចការអន្តរជាតិ បង្កើតផលប្រយោជន៍ បំផុតសម្រាប់ការកសាងពិភពលោកឱ្យកាន់តែល្អប្រសើរ។
តើត្រូវធ្វើដូចម្តេច?ចម្លើយដែលផ្តល់ដោយលោកXiJinping គឺ “ការប្រកាន់ខ្ជាប់ទាំង៥” ពោលគឺប្រកាន់ខ្ជាប់កិច្ចសន្ទនា និងការពិគ្រោះពិភាក្សា ប្រកាន់ខ្ជាប់រួមគ្នាការកសាងនិងចែករំលែក ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកនិងប្រកាន់ខ្ជាប់ការអភិវឌ្ឍបៃតងនិងកាបូនទាប។
ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិមិនមែនធ្វើតែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវពិភាក្សា និងកសាងជាមួយគ្នា វាមិនអាចសម្រេចបានតែមួយភ្លែតនោះទេ ប៉ុន្តែទាមទារឱ្យជំរុញទៅមុខជាបន្តបន្ទាប់។ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ជាគោលដៅដ៏ល្អបវរដែលត្រូវការបន្តពីមួយជំនាន់ទៅមួយ ជំនាន់។
ប្រទេសចិនបាននិងកំពុងធ្វើសកម្មភាពដើម្បីជំរុញការកសាង សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ដូចលោក Xi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា “ប្រទេសចិននឹងរួមចំណែកជាតម្រិះប្រាជ្ញាចិន ផែនការចិននិងកម្លាំងរបស់ចិន ចំពោះពិភពលោក ដើម្បីជំរុញការកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយ បរិយាប័ន្ន និងស្រស់ស្អាត ហើយសូមឱ្យពន្លឺនៃការកសាងសហគមន៍រួមវាសនា តែមួយរបស់ មនុស្សជាតិ”ចែងចាំងលើពិភពលោក៕