បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ ត្រូវបានតែងតាំងជាផ្លូវការ សម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃសៅរ៍នេះ ជាបេក្ខភាពដំបូង របស់គណបក្សលោក សម្រាប់ធ្វើជាមេដឹកនាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភាខាងមុខ ។
ឧត្តមសេនីយ ប្រាយុទ្ធ ដែលមានអាយុ៦៩ឆ្នាំ កំពុងឈរឈ្មោះជាមួយ គណបក្ស United Thai Nation ថ្មី ហើយទំនងជានឹងប្រឈមមុខ ជាមួយនឹងលោកស្រី Paetongtarn Shinawatra មកពីគណបក្សភឿថៃ ដែលជាកូនស្រី និងក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រី២រូប មកពីគ្រួសារមហាសេដ្ឋី ។
អ្នកកាន់អំណាច ចាប់តាំងពីឆ្នាំ២០១៤ នៅគ្រាដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ត្រូវបានជ្រើសរើសជាមេដឹកនាំស៊ីវិល នៅឆ្នាំ២០១៩ ។
អតីតយុទ្ធជនយោធារូបនេះ បានធ្វើឱ្យគូប្រជែងក្នុងការស្ទង់មតិ ប៉ុន្តែសង្ឃឹមថា នឹង ឈ្នះលើអ្នកគាំទ្រ ដោយសន្យាថា នឹងមើលថែសុខុមាលភាព របស់ប្រជាជន និងស្ថិរភាពរបស់ប្រទេស និងការពាររបបរាជានិយម ។
ឧត្តមសេនីយ ប្រាយុទ្ធ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ជប់លៀង ដើម្បីណែនាំបេក្ខជនរបស់ខ្លួន សម្រាប់មណ្ឌលបោះឆ្នោតទាំង ៤០០ ថា “យើងស្ម័គ្រចិត្តធ្វើឱ្យមនុស្សគ្រប់គ្នា សប្បាយចិត្តតាមដែលអាចធ្វើទៅបាន” ។
លោកបានថ្លែងថា រដ្ឋាភិបាលបន្ទាប់របស់លោកនឹងបន្តការងារ រដ្ឋបាលបច្ចុប្បន្នរបស់លោកដោយដៃជាប់លាប់ និងពាក្យស្លោកថា «”ធ្វើបាន ធ្វើហើយនឹងបន្ត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា